តារាសម្ដែងវ័យ ៥២ឆ្នាំរូបនេះបានប្រកាសថាលោកនឹងមិនមានវត្តមានចូលរួមពិធីសម្ភោធរឿង របស់លោក Terrence Malick ដែលមានចំណងជើងថា Voyage of Time កាលពីថ្ងៃអង្គារ។
ព្រឹត្តិការណ៍នេះ គួរតែមានការបង្ហាញវត្តមានរបស់ Brad Pitt ជាសាធារណៈជាលើកដំបូង បើទោះបីជាលោកកំពុងមានរឿងលែងលះជាមួយនាង Angelina Jolie កាលពីសប្តាហ៍មុនក៏ដោយ ។ នេះបើយោងតាមគេហទំព័រ AOL នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
Voyage of Time របស់ Terrence គឺជាខ្សែភាពយន្តប្រភេទ IMAX ដ៏អស្ចារ្យ និង ស្រស់បំព្រងបំផុត សម្រាប់ក្មេងៗទស្សនា និងជាលក្ខណៈគ្រួសារផងដែរ ដោយវាបានពណ៌នាអំពីកំណើននៃពេលវេលា។ លោក បានលើកឡើងថា «ខ្ញុំពិតជារីករាយខ្លាំងបំផុត ដែលបានក្លាយខ្លួនជាមនុស្សម្នាក់ ដែលជួយក្នុងការផលិតវាឡើង ប៉ុន្តែខ្ញុំសូមយកពេលនេះ ទៅគិតគូរឿងគ្រួសារខ្ញុំសិន ហើយក៏ មិនចង់ឃ្លាតចាកឆ្ងាយពីចំណាប់អារម្មណ៍ក្នុងភាពយន្តនេះដែរ ដូច្នេះខ្ញុំសូមលើកទឹកចិត្តឲ្យ គ្រប់គ្នាទស្សនាខ្សែភាពយន្តនេះ»៕
មតិយោបល់