ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន៣នាក់ ដកហូតបានថ្នាំញៀន១៨កញ្ចប់

បន្ទាយមានជ័យ: ជនសង្ស័យចំនួន៣នាក់ ជាមុសញ្ញាជួញដូរថ្នាំញៀនខុសច្បាប់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើស​គ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវចុះបង្ក្រាបចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ចំណុច​ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ចាប សុផាឬទ្ធិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលចាប់​ខ្លួនបាន​ទី១មានឈ្មោះ ប៊ូ ម៉ាញ ។ទី២ឈ្មោះ លី បញ្ញា ។និងជនសង្ស័យទី៣ឈ្មោះ ឈុំ ចម្រើន ហៅង៉ា ។ ក្រោយពីសមត្ថកិច្ចធ្វើការចាប់​ឃាត់ខ្លួន​ជន​សង្ស័យទាំងនេះបាន ក៏បន្តចុះធ្វើការឆែកឆេរ ដកហូតបានម្សៅក្រាមចំនួន ១៨ កូនថង់មានទម្ងន់ ៤,៧៥ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ សំបក​ថង់ប្លាស្ទិចមួយចំនួនកាំបិតដាវ០៤ដើម និងដែកកេះចំនួន០២ ។

បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរួចហើយនាព្រឹកនេះ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់