ព័ត៌មានសិល្បៈ និងកម្សាន្ត

ហួសចិត្ត! ស្រ្ដីជនជាតិចិន ប្រើលុយទិញប្រុសឲ្យធ្វើជាសត្វចិញ្ចឹម

ចិន: រឿងចម្លែកនេះ គេប្រទះនៅផ្លូវក្នុងទីក្រុង Suzhou ខេត្ត Fujian នៃប្រទេសចិន មានការកកស្ទះ ចរាចរណ៍យ៉ាងខ្លាំង ដោយសារតែមានមនុស្សជាច្រើនចោមរោម ផ្អើលឈូឆរមើលស្រ្ដីម្នាក់ ប្រើលុយទិញមនុស្សប្រុស រួចដាក់ក្រឡៅក ពាក់ដូចឆ្កែ ហើយឲ្យវារជើងបួន បណ្ដើរតាមផ្លូវសាធារណៈ។ នេះបើយោងតាមរយៈសារព័ត៌មាន Weirdasianews ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦។

យោងតាមរបាយការណ៍ People’s Daily Online បានឲ្យដឹងថា ស្រ្តីនោះបានបណ្ដើរបុរសម្នាក់ដូចជា សត្វចិញ្ចឹមនៅតាមផ្លូវសាធារណៈ ដោយមិនមានភាពអៀនខ្មាស់ឡើយ ខណៈដែលមានមនុស្សជាច្រើន ចោលក្រសែភ្នែកមើល បុរសម្នាក់នោះវារតាមនាង។

អ្នកឃើញហេតុការណ៍ និយាយប្រាប់ភ្នាក់ងារថា ឃើញស្រ្ដីនោះទះក្បាលបុរសម្នាក់នោះ ប្រសិនបើគាត់ មិនស្ដាប់បង្គាប់នាង ហើយនាងឲ្យវារទៅណា ត្រូវតែធ្វើតាមនាង ។ នេះសបញ្ចាក់ថា បុរសនោះគ្មានតម្លៃ ជាមនុស្សទៀតទេ ព្រោះមិនដឹងស្រ្ដីចិននោះ យកលុយប៉ុន្មានដើម្បីទិញក្បាលបុរសម្នាក់នេះឡើយ។

គួរបញ្ចាក់ផងថា អ្នកទាំងពីរត្រូវបានសម្ថតកិច្ចកោះហៅទៅបំភ្លឺបន្ថែម ពីករណីមួយនេះ ។ រីឯអ្នកនៅកន្លែង កើតហេតុខាងលើ បានប្ដឹងប្រាប់សម្ថតកិច្ចជារួម ពីហេតុការណ៍ខាងលើ ទាំងបញ្ចេញកំហឹងថា តើសេចក្តី ថ្លៃថ្នូររបស់មនុស្សនៅឯណា? ប្រសិនបើគាត់ត្រូវធ្វើជាសត្វឆ្កែមួយក្បាល ហើយហេតុអ្វីបានជាគាត់ស្លៀក សម្លៀកបំពាក់បែបនេះ? សូមលោកគិតទៅមើល តើឪពុកម្ដាយរបស់គាត់ មានអារម្មណ៍យ៉ាងណា នៅពេលដែលគាត់ធ្វើដូច្នេះ? ៕

ហួសចិត្តហួសចិត្តហួសចិត្តហួសចិត្ត

មតិយោបល់