ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន ចាប់អារម្មណ៍បង្កើតសារមន្ទីរចិញ្ចឹមត្រីទឹកសាប នៅតំបន់ទន្លេមេគង្គ

ជប៉ុន បានបង្ហាញពីចំណាប់អារម្មណ៍លើ ការបង្កើតសារមន្ទីរចិញ្ចឹមត្រីទឹកសាប និងមជ្ឈមណ្ឌលស្រាវជ្រាវជីវចម្រុះ និងធនធានធម្មជាតិ នៅតំបន់ទន្លេមេគង្គ ដោយលោក Takahashi Fumiaki អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានពិភាក្សាជាមួយលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើលទ្ធភាពរៀបចំគម្រោងនេះ។

ក្នុងនោះដែរ ជប៉ុន បានបង្ហាញពីបទពិសោធន៍នៃការអភិវឌ្ឍន៍ផ្នែកជលវប្បដ្ឋាន ដោយធ្លាប់បានសាងសង់ជលវប្បដ្ឋានចំនួន ១១៦ ទាំងក្នុងស្រុក និងក្នុងតំបន់ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

លើសពីនេះផងដែរ បទពិសោធន៍ និងភាពជោគជ័យក្នុងការស្រាវជ្រាវផ្នែកជីវចម្រុះ និងជលកសិកម្ម ក៏បានជម្រុញឲ្យមានការអភិវឌ្ឍន៍ដ៏ល្អមួយក្នុងប្រទេសជប៉ុនផងដែរ។

កាលពីខែសីហា កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានកំណត់គោលដៅក្នុងការផ្គត់ផ្គង់សាច់ត្រីឲ្យបាន ១.២លានតោន នៅត្រឹមឆ្នាំ ២០១៩ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាងផងដែរ។

គួរជម្រាបផងដែរថា កាលពីខែឧសភា កន្លងទៅនេះ ក្រុមហ៊ុន Vitamar AS Co របស់វិនិយោគិនជនជាតិ ណរវ៉េ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការបង្កើតកសិដ្ឋានចិញ្ចឹមត្រីក្នុងដែនសមុទ្រ ជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងខេត្តព្រះសីហនុ ដែលគ្រោងនឹងចំណាយដើមទុន ២៤លានដុល្លារអាមេរិក៕

14359250_1147024772031601_8767270163584915942_n 14333703_1147027652031313_4950751894065076414_n 14332933_1147027665364645_2636212248205625905_n

មតិយោបល់