ភ្នំពេញៈ តារាចម្រៀងធ្លាក់៣ដួង ឈានទៅកាន់ពានជើងឯក I Am A Singer ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលតារាចម្រៀង៣ដួង គឺ ឈិត សុវណ្ណបញ្ញា លោកនៅ ស៊ីនឿន និង ផន ស្រីខួច ដែលត្រូវគេដឹងថាបានធ្លាក់ចេញពីកម្មវិធី I am a singer Cambodia រួចទៅហើយ តែបែរបានជាប់ទៅយកពាននៅវគ្គផ្ដាច់ព្រ័ត្ត។ នេះជាលទ្ធផល ដែលធ្វើឲ្យមានការចាប់អារម្មណ៍ ក្នុងពេលដែលអ្នកទាំង៣ បានត្រលប់មកប្រលងជាមួយអ្នកជាប់នៅកម្មវិធី ក្រោយពេលជម្រុះចេញ ហើយបានទទួលសារឈានទៅយកជើងឯកនៅសប្ដាហ៍ក្រោយ កាលពីយប់ថ្ងៃភ្ជុំទី ១ តុលា។
គ្មានអ្នកណាមិនដឹងនោះទេ ថា ឈិត សុវណ្ណបញ្ញា នៅ ស៊ីនឿន និង ផន ស្រីខួច សុទ្ធតែធ្លាក់ពីកម្មវិធី I am a singer Cambodia ក្នុងវគ្គជម្រុះ។ អ្នកទាំង៣ និងអ្នកធ្លាក់២រូបទៀត គឺទេព បូព្រឹក្ស និងហ្សូណូ ត្រូវបានកម្មវិធីអនុញ្ញាតិឲ្យត្រលប់មកប្រលងជាមួយអ្នកជាប់។ អញ្ចឹងហើយទើបម្នាក់ភ្ញាក់ផ្អើល នៅពេលអ្នកធ្លាក់ទាំង៣ក្រោយពេលត្រលប់មកប្រលងជាថ្មី ក៏ទទួលបានសម្លេងសារនាំមុខ ដែលធ្វើឲ្យពួកគេមានឱកាសទៅប្រកួតយកពាននៅសប្ដាហ៍ក្រោយ បេក្ខជន បេក្ខនារី ដែលមិនធ្លាប់ធ្លាក់ និងរំពឹងថាមានសំណាងត្រូវគេឃើញចង់ហូរទឹកភ្នែក ប៉ុន្តែឈិត សុវណ្ណបញ្ញា នៅ ស៊ីនឿន និង ផន ស្រីខួច បានក្លាយជាអ្នកអរស្ទើរហោះ បន្ទាប់ស៑យក្លាយជាលាភ។
អ្នកទាំង៣ នឹងមានម្នាក់កាន់ពានជើងឯក ខណៈដែលឱកាសកាន់ពាន មិនស្ថិតនៅលើទឹកដមសម្លេងតែមួយមុខនោះទេ ប៉ុន្តែវាផ្អែកលើសម្លេងសារគាំទ្រ ពីហ្វេនរបស់តារាម្នាក់ៗទៅវិញ ៕
មតិយោបល់