ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកម្ពស់ខ្ពស់ដាច់គេនៅថៃ «ផេន ខេក» ក្លាយជានារីអាកាសចរណ៍ហើយ!

ថៃ: អាយដលរបស់ប្រិយមិត្ត «ផេន ខេក» បានក្លាយជានារីអូតេស ក្នុងរឿងភាគទូរទស្សន៍ប្រចាំឆ្នាំ ដែលមានចំណងជើងថា “นางฟ้าไร้ปีก” (ណាង ហ្វា រ៉ៃ ពីក ) មានន័យជាខេមរភាសាថា ទេពធីតាគ្មានស្លាប ។ នេះជារឿងភាគ មនោសញ្ចេតនា ស្នេហារ៉ូមែនទិច ដែលកំពុងលេចជារូបរាង ក្រោមស្នាដៃដឹកនាំសម្ដែងរបស់លោកស្រី ម៉ែណយ នួននុង ដែលជាផលិតករបស់ក្រុមហ៊ុន ឌឹអេត ប្រាយស៊ីង ចំកាត់ ។ ដោយយោងតាមគេហទំព័រសារព័ត៌មាន TVPOOL នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៦។

នារីអាកាសចរណ៍ ផេន ខេក នឹងលេចមុខមាត់ថ្មី លើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ True4U ប៉ុស្ដិ៍លេខ២៤ អមដោយសាច់រឿងមនោសញ្ចេតនា​ស្នេហា​រ៉ូមែនទិច ឆ្លងអាកាសាពីទ្វីបមួយទៅទ្វីបមួយទៀត ដែលបាននិងកំពុងផ្ដិតយកទិដ្ឋភាពទាំងស្រុងពីតំបន់អឺរ៉ុប អាល្លឺម៉ង់ ឆេក អូស្រ្ដាលី និង ហុង​កុង។ អ្វីដែលពិសេសលើសពីនេះទៅទៀតនោះ គ្រប់គ្នាពិតជាមានក្ដីរំភើបមែនទែន ព្រោះនៅពេលដែលនាងស្លៀកសម្លៀកបំពាក់ ជានារីអាកាស​ចរណ៍ គឺសម្រស់នាងកាន់តែស្រស់ឡើងដូចជាទេពធីតា ចុះពីឋានសួគ៌ាបេះដាក់តែម្តង ៕

%e1%9e%95%e1%9f%81%e1%9e%93-%e1%9e%81%e1%9f%81%e1%9e%80-2

%e1%9e%95%e1%9f%81%e1%9e%93-%e1%9e%81%e1%9f%81%e1%9e%80-4

%e1%9e%95%e1%9f%81%e1%9e%93-%e1%9e%81%e1%9f%81%e1%9e%80-5

មតិយោបល់