ចិនៈ ធ្វើដំណើរលើដងផ្លូវមួយ ដែលមានសមុទ្រនៅសងខាង ពិតជាប្រៀបបីដូចជារឿងភាគ ដ៏សែនរ៉ូមេនទិច ប៉ុន្តែសាកស្រម៉ៃមើលថា បើសមុទ្រទាំងសងខាង មានពណ៌ខុសគ្នាគឺ ផ្កាឈូក និង ខៀវ តើអ្នកជឿថាវាជាទិដ្ឋភាពពិតប្រាកដដែរឬទេ?
ចម្លើយនោះគឺពិត! ព្រោះវាកំពុងតែបង្ហាញខ្លួននៅក្នុងខេត្តមួយ ជាប់ឆ្នេរសមុទ្រភាគខាងកើត ប្រទេសចិន ដែលនៅសងខាងរថយន្តរបស់អ្នក គឺជាសមុទ្រពីរផ្នែក ដែលត្រូវខណ្ឌចែកដោយ ផ្លូវហៃវេយ៍ ដ៏ធំមួយ ហើយនៅខាងឆ្វេងដៃរបស់អ្នកជាសមុទ្រមានទឹកពណ៌ផ្កាឈូក និង ខាងស្តាំដៃគឺជាសមុទ្រពណ៌ខៀវធម្មតា មិនមានអ្វីចម្លែកឡើយ។
តើកត្តាអ្វីដែលបង្កឲ្យទឹកសមុទ្រមានពណ៌ផ្កាឈូក? នៅក្នុងទឹកសមុទ្រខាងឆ្វេងដៃនោះ មានសារាយមួយប្រភេទមានឈ្មោះថា Dunaliella Salina វាជារុក្ខជាតិសមុទ្រម្យ៉ាង ដែលធ្វើការផលិតសារធាតុពណ៌ផ្កាឈូក រួចអណ្តែតពាសពេញផ្ទៃសមុទ្រ។ បើយើងមិនបាន យកវាចេញទេ នោះវានឹងកាន់តែរីករាលដាល ហើយធ្វើឲ្យផ្ទៃសមុទ្រទឹករាក់ទាំងមូល ពោពេញដោយសារធាតុពណ៌ផ្កាឈូក ដែលស្រស់ស្អាតប្លែក ពេលមើលពីលើអាកាស៕
មតិយោបល់