ព័ត៌មានកីឡា

LANEXANG UTD ជាបេក្ខភាព Toyota Cup របស់ឡាវ ក្រោយលត់ Lao Toyota 3 – 1 លើកពានលីគកំពូលល្ងាចមិញ

ក្រុម LANEXANG UNITED ទទួលបានកៅអីវគ្គជម្រុះពានរង្វាន់ Toyota Mekong Club Championship ឆ្នាំ២០១៦ តំណាងឡាវ ក្រោយលត់ក្រុមកាពារតំណែងជើងឯក Lao Toyota 3 – 1 លើកពាន Lao Premiere League ល្ងាចមិញ។

ខ្សែប្រយុទ្ធដែលធ្លាប់ឈ្នះពានលេងល្អប្រចាំការប្រកួត All star កម្ពុជា និង ឡាវ កីឡាករ Saiyavouthi ជាអ្នករកបាន Hat-Trick ឲ្យក្រុម Lanexang មុននឹងខ្សែប្រយុទ្ធបរទេស Kazuo Homma របស់ Lao Toyota សងវិញបាន១គ្រាប់។

ជោគជ័យដ៏ធំនេះ បានជួយឲ្យ Lanexang លើកពានលីគកំពូលឡាវ និងបានកៅអីមួយប្រជែងវគ្គជម្រុះ Toyota Mekong Club Championship តទល់ក្រុមជើងឯកលីគកំពូល មីយ៉ាន់ម៉ា និង វៀតណាម ដើម្បីយកអ្នកឈ្នះមកប៉ះបឹងកេតអង្គររបស់កម្ពុជា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

lao-2

lao-4

lao-3

lao-1

មតិយោបល់