ព័ត៌មានបច្ចេកវិទ្យា

និស្សិតម្នាក់រងបួសស្រាល បន្ទាប់ពី iPhone 6 Plus ផ្ទុះឆេះ

អាមេរិកៈ និស្សិតនៃសកលវិទ្យាល័យម្នាក់រងរបួសស្រាល បន្ទាប់ពី iPhone 6 Plus របស់គាត់ផ្ទុះឆេះ​ចេញពីហោប៉ៅ ខណៈពេលកំពុងអង្គុយរៀន។

យោងតាមសំដីនិស្សិតឈ្មោះ Darin Hlavaty រៀននៅសកលវិទ្យាល័យ Burlington County ក្នុងរដ្ឋ New Jersey បានឲ្យដឹងថា គាត់ហាក់មានអារម្មណ៍ថា iPhone 6 Plus របស់គាត់បានផ្ទុះឆេះ​​ឡើង​នៅពេលគាត់កំពុងរៀន។ នៅមុនពេលកើតហេតុ គាត់មានអារម្មណ៍ថា iPhone ដូចជាក្ដៅ​ប្លែកខុសពី​ធម្មតា ប៉ុន្តែគាត់មិនអាចបញ្ជាក់បានថា ការផ្ទុះឆេះនេះបណ្ដាលមកពីហេតុអ្វីនោះទេ។

នេះជាករណីទី១ហើយ ដែលចាប់ពី iPhone 6 Plus បង្ហាញខ្លួនក្នុងឆ្នាំ ២០១៤ មក ពុំធ្លាប់ទទួលបាន​ដំណឹងបែបនេះឡើយ។

គួរបញ្ជាក់ផងដែរថា Galaxy Note 7 របស់ Samsung បានផ្ទុះឆេះខណៈពេលកំពុងសាកថ្ម ដោយ​ក្នុង​នោះ Samsung បានប្រកាសថា មកពីបញ្ហាថ្ម ប៉ុន្តែ iPhone 6 Plus នៅពេលនេះវិញ គេមិនអាច​សន្និដ្ឋានបានថាមកពីបញ្ហាថ្មនោះទេ៕

levistrauss

ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=Pac_iiRTCTM

មតិយោបល់