ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ដឹងថា នាយ ពែ​កមី​បង្គាប់​ថ្លៃទឹកដោះ​ឲ្យ​ម៉ែក្មេក​ប៉ុន្មាន​អត់ ?

​ភ្នំពេញ​៖ តារា​កំប្លែង ចម្រៀង និង​សម្តែង លោក ចែម ចាន់​តារា ហៅ នាយ​ពែ​ក​មី មួយ​រយៈ​ចុង​ក្រោយ​មក​នេះ កាន់តែ​ល្បី​ខ្លាំង​ឡើងៗ ទាំង​ការសម្តែង​កំប្លែង ចម្រៀង និង ការដឹកនាំ​រឿង ។​
​កាលពី​សប្តាហ៍​មុន នាយ​ពែ​ក​មី បានធ្វើការ​ក្រុង​ពាលី​រឿង​ថ្មី​របស់​ខ្លួន ក្រោម​ចំណងជើង​ថា “​ធូ​ហ្វាដ័រ​(2Father)” ក្រោម​ស្លាក់​យីហោ​ផលិតកម្ម អិល​ឌី ភី​ឈ័រ ។​
​ក៏​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​រឿង​អតីតកាល​នាយ​ពែ​កមី​វិញ ជា​ពិសេស​ពេល​អំឡុង​មានគូស្រករ មាន​មនុស្ស​តិច​ណាស់ ដែល​បាន​ដឹង​បាន ឭ​ពី​រឿងរ៉ាវ​ឯកជន​របស់​នាយ​។
​ក្នុង​បទ​សម្ភាស​ជាមួយនឹង​កម្ម​វី​ធី​ទូរទស្សន៍​ក្នុងស្រុក​មួយ នាយ ពែ​កមី​បាន​បរិយាយ​ជីវិត​អាពាហ៍​ខ្លួន​ទាក់ទង​នឹង​ថ្លៃទឹកដោះ​ឲ្យដឹងថា “​កាល​ពី​ខ្លួន​ចូល​ស្តី​ដណ្តឹងប្រពន្ធ ម្តាយក្មេក​របស់ខ្លួន ទា​ថ្លៃទឹកដោះ តែ ៤០០ ដុល្លារ​នោះ​ទេ ដោយ​ស៊ី​តែ ៥ តុ​តែប៉ុណ្ណោះ ” ។​

​នៅពេល​ដែល​បាន​ឃើញ​ពី​ចំណុច​នេះ ទស្ស​និក​មួយចំនួន ហាក់ដូចជា​មិន​ជឿថា តារា​រូប​នេះ​ពេល​រៀបការ​ស៊ី​តែ ៥ តុ ដែល​ស្មើ​នឹង​កម្មវិធី​សែនព្រេន យក​គ្នា​ជា​ប្តី​ប្រពន្ធ​ទៅ​ហើយ ខណៈ​ដែល​លុយ​ថ្លៃទឹកដោះ​រហូតដល់​ទៅ ៤០០​ដុល្លារ ដែល​អាច​យកមក​ធ្វើ​ត្រឹម ១០ តុ​ក៏​បាន​ដែរ​នោះ ។ ទោះបីជា​យ៉ាងនេះក្តី យើង​មិន​ទាន់​អាច​សុំ​ការអធិប្បាយ​បន្ថែម​ពី តារា​រូប​នេះ ថា​រឿង​នោះ ជា​រឿង​ពិត ឬ​គ្រាន់តែ​និយាយ​លេងឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​នៅ​លើ​កញ្ចក់​ទូរទស្សន៍​៕​
Pek-Mi

មតិយោបល់