ព័ត៌មានជាតិ

សម្ងំជក់ថ្នាំញៀន ប៉ូលិសចូលទៅចាប់ដល់ក្នុងផ្ទះ

កណ្ដាល: យុវជនម្នាក់ លួចសម្ងំប្រើប្រាស់ថ្នាំញៀន(ជក់) ត្រូវកម្លាំងប៉ូលិសចូលទៅចាប់ដល់ក្នុងផ្ទះ យកទៅចាត់ការតាមច្បាប់។ ហេតុការណ៍ចាប់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចឲ្យដឹងថា យុវជនជាជនសង្ស័យ ដែលបានចាប់ខ្លួនមានឈ្មោះ ស៊ីន ស៊ីវន អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ហើយវត្ថុតាងចាប់យក រួមមានម្សៅក្រាមព៌ណសថ្លា សង្ស័យជាគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ កំពុងល្បាតក៏បានទទួលព័ត៌មានថា ក្នុងភូមិមានករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចផ្ទះឈ្មោះ ឈឿន ស៊ីន (ត្រូវជាឪពុករបស់ឈ្មោះ ស៊ីន ស៊ីវន)។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចនគរបាលបានទៅដល់កន្លែងកើតហេតុក៏បានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ស៊ីន ស៊ីវន បានសារភាពថា ខ្លួនបានទិញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់ ក្នុងតម្លៃ៣០.០០០រៀល(បីម៉ឺនរៀល) ពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ នៅភូមិសំរោង ឃុំក្រាំងយ៉ូវ។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93%e1%9e%80%e1%9e%8e%e1%9f%92%e1%9e%8a%e1%9e%b6%e1%9e%9b_03-09-16-1

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93%e1%9e%80%e1%9e%8e%e1%9f%92%e1%9e%8a%e1%9e%b6%e1%9e%9b_03-09-16-2

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93%e1%9e%80%e1%9e%8e%e1%9f%92%e1%9e%8a%e1%9e%b6%e1%9e%9b_03-09-16-3

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93%e1%9e%80%e1%9e%8e%e1%9f%92%e1%9e%8a%e1%9e%b6%e1%9e%9b_03-09-16-4

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93%e1%9e%80%e1%9e%8e%e1%9f%92%e1%9e%8a%e1%9e%b6%e1%9e%9b_03-09-16-5

មតិយោបល់