ព័ត៌មានជាតិ

អាជ្ញាធរថា បុណ្យភ្ជុំបិណ្យឆ្នាំនេះ ខណ្ឌដូនពេញ មានសភាពការណ៍ល្អជាងឆ្នាំមុន

ភ្នំពេញៈ អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា សភាពការណ៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយគិតចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦នេះ មានសភាពស្ងប់ស្ងាត់ជាងឆ្នាំមុន ដោយប្រជាពលរដ្ឋ និងមន្ត្រីរាជការ ទៅធ្វើបុណ្យកាន់បិណ្ឌនៅឯស្រុកកំណើត តាមបណ្តាខេត្តនានា និងដើម្បីជួបជុំគ្រួសារ។

សម្រាប់នៅមូលដ្ឋានខណ្ឌដូនពេញវិញ មានវត្តចំនួន៧វត្ត ដូចជា វត្តឧណ្ណាលោម វត្តបទុម វត្តកោះ វត្តសារ៉ាវ័ន្ត វត្តពិភទ្ធរង្សី វត្តព្រញពុទ្ធឃោសាចារ្យ មានប្រជាពលរដ្ឋមកធ្វើបុណ្យជាធម្មតា។ ចំណែកនៅតាមសួនច្បារ និងទីសាធារណៈនានា ដូចជានៅរមណីដ្ឋានវត្តភ្នំ វាលព្រះមេរុ មុខព្រះបរមរាជវាំងសួន មុខវត្តបទុម សួនដំរី សួនមុខព្រះគម្លង់ សួនសម្តេចហ៊ុន សែន និងសួនសម្តេច ជា ស៊ីម តាមការពិនិត្យឃើញថា មានប្រជាពលរដ្ឋដើរកម្សាន្ត និងទស្សនានៅតាមទីសប្បាយភាពនិមួយមានសភាពដូចឆ្នាំមុនៗដែរ។

អាជ្ញាធរបានបន្តទៀតថា សភាពការណ៍ព្រហ្មទណ្ឌវិញ ឃើញថា ល្អគ្មានអ្វីកើតឡើងឡើយ។ តែករណីគ្រោះថ្នាក់ចរាចរណ៍វិញ បានកើតឡើងមួយលើក ដោយម៉ូតូបើកបុករនាំងដែកចែកទ្រូងផ្លូវ បណ្តាលឲ្យរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលក់គ្រឿងអេឡិចត្រូនិចសូនី ផ្លូវមុនីវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ បង្កឡើងដោយម៉ូតូម៉ាក ស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១AZ-៨៦៤៩ បើកបរដោយឈ្មោះ ខែម លីហួរ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ១០០Bz ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន។ ចំណែកអ្នករួមដំណើរជាមួយក៏រងរបួសធ្ងន់ធ្ងរដូចគ្នា ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត៕

daun-penh_03-09-16-1daun-penh_03-09-16-2daun-penh_03-09-16-3daun-penh_03-09-16-4daun-penh_03-09-16-5

មតិយោបល់