អេស្ប៉ាញៈ ការប្រកួតបន្ដុបមនុស្សនៅរដូវកាលថ្មី របស់ប្រទេស អេស្ប៉ាញ គេហៅថា castell ដែលជាវប្បធម៌ដ៏ចំណាស់របស់ប្រទេសនេះ បានបង្កើតឡើងនៅសតវត្សរ៍ទី១៨ មានមនុស្សចូលរួមប្រកួតជាច្រើនពាន់នាក់។ នេះយោងតាមគេហទំព័រ Tv pool នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ។
បំណងវត្ថុព្រឹត្តការណ៍មួយនេះ គឺដើម្បីស្វែងរកក្រុមណា ដែលអាចបន្ដុប មនុស្សបានច្រើន ជាន់ជាងគេ ហើយមានលំនឹងយូរ នឹងទទួលពានរង្វាន់។ នៅក្នុងមួយជាន់ គឺតម្រូវឲ្យមានមនុស្សអោបបន្តុបគ្នាត្រឹមតែ បី ទៅបួននាក់ប៉ុណ្ណោះ ហើយត្រូវបន្តុបគ្នា ឡើងទៅលើដូចជាអគារមួយ ដែលមានកម្ពស់១០ជាន់អីចឹង ។
គួរបញ្ចាក់ដែរថា នៅឆ្នាំ២០១៦ ក្រុមដែលឈ្នះការប្រកួតគេអាចធ្វើបានដល់ទៅ ៨ជាន់ វាពិតជាអស្ចារ្យណាស់ ដែលពួកគេអាចទ្រាំទ្រទម្ងន់រួច ៕
មតិយោបល់