ក្រោយពីមានការរឹះគន់ផ្សេងគ្នានៅលើបណ្តាញសង្គម ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចលើកលែងការបង់ប្រាក់ចូលរួមប្រកួតកីឡាជាតិលើកទី១ ដោយអត្តពលិកទាំងអស់ ពុំបានបង់ប្រាក់១សែនរៀលដូចសេចក្តីសម្រេចមុនឡើយ។
តាមសេចក្តីជូនដំណឹងពីអគ្គនាយកដ្ឋានកីឡា ចុះហត្ថលេខាដោយឯកឧត្តម ហង់ ជួនណារ៉ុន បញ្ជាក់ទៅកាន់ប្រធានមន្ទីរអប់រំតាមបណ្តារាជធានីខេត្តថា កីឡាករ កីឡាការិនី ដែលចង់ចូលរួមប្រកួតក្នុងព្រិត្តិការណ៍កីឡាជាតិលើកទី១ ពុំចាំបាច់បង់ប្រាក់ទៀតឡើយ ប៉ុន្តែរាល់មន្ទីរអប់រំទាំងនោះ ត្រូវរៀបគម្រោងថវិការសម្រាប់បង់វិភាគទានប្រចាំឆ្នាំ ត្រៀមរៀបចំព្រិត្តិការណ៍កីឡាជាតិលើកទី២ នៅឆ្នាំ២០១៨ខាងមុខ។
គួរបញ្ជាក់ថា ព្រិត្តិការណ៍កីឡាជាតិលើកទី១ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានវត្តមាននាយករដ្ឋមន្ត្រីជាអ្នកបើក និងប្រទានភ្លើងគប់ពីព្រះមហាក្សត្រ។
មតិយោបល់