ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

របាយការណ៍៖ អាមេរិកពិតជាប្រើប្រាស់លុយយ៉ាងច្រើន ដើម្បីផលិតវិដេអូភេវរកម្ម

បរទេស: តាមប្រភពព័ត៌មានពីការិយាល័យអ្នកកាសែតស៊ើបការណ៍ ក្នុងទីក្រុងទ្បុងដ៍ បានរកឃើញ របាយការណ៍ថ្មីមួយថា មន្ទីរបញ្ចកោណរបស់អាមេរិក បានចំណាយប្រាក់រាប់លានដុល្លារ ដើម្បីផលិតជាវិដេអូបោកប្រាស់ ក្នុងការចោទប្រកាន់ ទៅលើក្រុមភេវរកម្ម អាល់កៃដាប្រាកដពិតមែន។ នេះបើយោងតាមរយ: សារព័ត៌មាន zerohedge ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦។

តាមរបាយការណ៍ បានបញ្ជាក់ថា ក្រុមហ៊ុនឈ្មោះ Bell Pottinger ត្រូវបានគេដឹងថា ជាអ្នកទទួលខុសត្រូវ ចំពោះការផលិតវិដេអូដ៏ព្រៃផ្សៃនេះ ដោយជាថ្នូរនឹងទឹកប្រាក់ជាច្រើនពីសហរដ្ឋអាមេរិក។

ក្នុងនោះដែរ ឯកសារដែលបានចេញផ្សាយនេះ បានឲ្យដឹងទៀតថា មន្ទីរបញ្ចកោណបានចំណាយប្រាក់ ប្រមាណជា ៥៤០លានដុល្លារ ទៅលើក្រុមហ៊ុន Bell Pottinger ដែលមានកុងត្រាចាប់ពីខែឧសភា ឆ្នាំ២០០៧ មកទល់នឹងខែធ្នូ ឆ្នាំ២០១១។

គួរបញ្ជាក់ដែរថា វិដេអូទាំងនោះ ត្រូវបានផលិតនៅក្នុងប្រទេសជាច្រើនដូចជា អ៊ីរ៉ង់ ស៊ីរី និងអាមេរិកផងដែរ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់បំផុត ក្នុងការថតវានេះ៕

photo

មតិយោបល់