ព័ត៌មានសិល្បៈ និងកម្សាន្ត

ទាយមើល ថាកូនស្រីភិន សុដាលីស ដូចប៉ែន ចំរ៉ុងត្រង់ណាខ្លះ?

នៅទីបំផុតតារាសម្ដែងនាងភិន សុដាលីស មិនអាចសម្រាលកូនស្រីដោយធម្មជាតិតាមការចង់បាននោះទេ ដោយសារតែនាងឈឺពោះតាំងពីម៉ោង៧យប់ថ្ងៃទី៥ តុលា ប៉ុន្តែមកទល់នឹងម៉ោង២រសៀលថ្ងៃទី៦ តុលាទៅហើយនៅតែមិនអាចកើតបាន។

នាងត្រូវក្រុមគ្រូពេទ្យសម្រេចវះកាត់ និងទទួលបានជោគជ័យនៅវេលាម៉ោង៤ និង៤២ល្ងាច ដោយកូនស្រីរបស់នាងមានភាពទ្រលុកទ្រលន់ និងគួរឲ្យស្រឡាញ់មិនអន់នោះទេ ខណ:ដែលមុខមាត់របស់ក្មេងតូចនេះ ក៏ត្រូវគេកត់សម្គាល់ថាមានមុខមាត់ដូចប៉ែន ចំរ៉ុងច្រើនជាងម្ដាយ។

លោកអ៉ិន និងភរិយា គឺជាមនុស្សដំបូងដែលបានបីកូនរបស់នាងចេញពីបន្ទប់វះកាត់ ខណ:ដែលក្មេងស្រីតូចនេះ ក៏មានរង្វង់មុខមិនទាន់មើលដឹងថាកាត់ទៅភិន សុដាលីស ឬប៉ែន ចំរ៉ុងនៅឡើយ បើទោះជាក្នុងពេលនេះគេកត់សម្គាល់មានទ្រេមុខកាត់ទៅរកលោកចំរ៉ុងច្រើនភាគរយ។ បន្ទាប់ពីមានការបង្ហោះរូបថតកូនស្រីរបស់ភិន សុដាលីស ដែលត្រូវនាងដាក់ឈ្មោះថា Katherina មានការជជែកវែកញែកជាច្រើនថា មានមុខមាត់ដូចម្ដាយ និងខ្លះថាដូចលោកប៉ែន ចំរ៉ុង។ សាកទស្សន៍ទាយទៅមើលថាតើកូនស្រីដ៏គួរឲ្យស្រឡាញ់របស់ភិន សុដាលីស ដែលទើបមើលឃើញពន្លឺថ្ងៃ មុខមាត់ដូចម្ដាយ ឬដូចលោកប៉ែន ចំរ៉ុងជាង?

dalis-1

dalis-2

dalis-5

dalis-3

 

phin-sodalish-5

phin-sodalish-4

phin-sodalish-2

phin-sodalish-3

មតិយោបល់