ព័ត៌មានកីឡា

គ្រូ LEE ៖ គ្រប់គ្នាសុទ្ធតែចង់ឈ្នះ ប៉ុន្តែហុងកុង….

« ទាំងអ្នកគាំទ្រ និងកីឡាករយើងទាំងអស់សុទ្ធតែចង់ឈ្នះ ប៉ុន្តែហុងកុងមានកម្រិត និងទម្រង់លេងល្អជាងយើង។ កូនក្រុមខ្ញុំធ្វើបានល្អបំផុតហើយ ពួកគេ បង្ហាញប្រព័ន្ធលេងល្អជាងមុនច្រើន។» នេះជាសម្តី លោក Lee Taehoon គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ក្រោយជំនួបចាញ់ហុងកុង ២-០ យប់មិញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក LEE បានសង្កត់ធ្ងន់ថាសមាជិកគោព្រៃរក្សាបានតុល្យភាពយ៉ាងល្អ លើទីលានខុសពីប្រកួតមុនៗ។ ប៉ុន្តែហុងកុងមានកម្រិតខ្ពស់ជាង ទើបមិនអាចដាក់សម្ពាធបានខ្លាំង។

cambodia-vs-hong-kong-06-10-16_sport-1

ចំណែកគ្រូបង្វឹក ហុងកុង ក៏បានសសើរពីភាពរីកចម្រើន និងការចេះគ្រប់គ្រងស្ថានការណ៍បានល្អរបស់កម្ពុជា។ លោកបន្ថែមថា ក្រុមម្ចាស់ផ្ទះគួរតែអាចរកគ្រាប់បាល់បាន តែមិនមានសំណាង។

កម្ពុជា បានរងបរាជ័យក្រោមថ្វីជើង ហុងកុង ២ – ០ កាលពីយប់មិញ នៅពហុកីឡដ្ឋានជាតិ ក្រោមក្រសែភ្នែកទស្សនិកជន ជិត៥ម៉ឺននាក់ ។ នេះជាជំនួបមិត្តភាព ដើម្បីសម្រួចបច្ចេកទេសកីឡាករត្រៀមដណ្តើមកៅអីវគ្គជម្រុះ AFF Suzuki Cup តទល់និង ឡាវ ទីម័រ និងព្រុយណេ នៅ២សប្តាហ៍បន្ទាប់។

cambodia-vs-hong-kong-06-10-16_sport-2

cambodia-vs-hong-kong-06-10-16_sport-3

cambodia-vs-hong-kong-06-10-16_sport-4

cambodia-vs-hong-kong-06-10-16_sport-5

cambodia-vs-hong-kong-06-10-16_sport-6

cambodia-vs-hong-kong-06-10-16_sport-7

cambodia-vs-hong-kong-06-10-16_sport-8

cambodia-vs-hong-kong-06-10-16_sport-9

cambodia-vs-hong-kong-06-10-16_sport-10

cambodia-vs-hong-kong-06-10-16_sport-11

cambodia-vs-hong-kong-06-10-16_sport-12

មតិយោបល់