មួយរយៈចុងក្រោយមកនេះ យើងសង្កេតឃើញថា ការផ្តោតផលិតលើស្នាដៃរបស់កូនខ្មែរពិតៗ កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ អ្នកស្នេហា និងគាំទ្រវិស័យសិល្បៈ ។និន្នាការឆ្ពោះទៅមុខ ដើម្បីផលិត បទចម្រៀងដែលជាស្នាដៃកូនខ្មែរ គេឃើញថា ផលិតកម្ម ថោន កំពុងតែឈានមុខគេ ដោយបានផលិតបទចម្រៀង ថ្មីៗជាច្រើន ក្នុងនោះមានទំនុកចម្រៀង និង Melody ថ្មីសុទ្ធសាធ ក្រោមការតាក់តែងនិពន្ធរបស់កវី វ័យក្មេង យឹម តាស្រង់ ។ បើទោះបីជា ផលិតកម្ម មួយនេះ នៅមានបទចម្រៀងខ្លះ ដែលយកសាច់ភ្លេង ពីគេក្តី តែគេងសង្ឈឹមថា ផលិតកម្ម ថោន អាចនឹងបំបាត់ និន្នាកាកូពីរបស់ខ្លួន ឲ្យអស់ក្នុងពេលឆាប់ៗ ខាងមុខនេះ ។
ទន្ទឹមជាមួយនឹងការរីកសាយភាយ លើស្នាដៃកូនខ្មែរ ផលិតកម្ម សាន់ដេ នៅតែរងការរិះគន់មិនដាច់សោះឡើយពីមហាជនលើ សិល្បៈចម្លងរបស់ខ្លួន ពីបណ្តាប្រទេសជិតខាងនោះ ។ ការរិះគន់នេះដែរ វាបានកើតឡើង តាមរយៈទំព័រ Anti Copy Songs ដែលបាន យកបទចម្រៀងមួយបទ របស់ផលិតកម្ម សាន់ដេ យកមកធៀប គ្នា លើ វីដេអូ និង បទចម្រៀងរបស់ថៃ ។ ទំព័រនេះ បានសរសេរថា “ចម្លង MV នេះទៅដាក់ជាមួយបទភ្លេងនោះ បានបទថ្មីមួយនឹងគេដែរ !!! ” ។ បទចម្រៀងដែល ទំព័រ Anti Copy Songs ធ្វើការរិះគន់ គឺបទចម្រៀងរបស់ លោក អាន គុណកូឡា “ស្រលាញ់អូនលើលអ្វីគ្រប់យ៉ាងដែលបងមាន” ដោយយកធៀបនឹងវីដេអូ បទចម្រៀងរបស់ថៃ ខណៈដែលសាច់ភ្លេងយកពីបទ ” Somebody To Love ” ដែលច្រៀងដោយ នាយ ប៊ឺត មើលទៅពិតជាដូចគ្នាសឹង ១០០ ភាគរយ។
ថ្មីៗនេះដែរ ដើម្បីឆ្លើយតបនឹង ការរិះគន់ ផលិតកម្ម សាន់ដេ បានអះអាងថា សម្រាប់បទចម្រៀង ភាគច្រើន ដែលចេញនៅថ្ងៃបុណ្យចូលឆ្នាំ គឺសុទ្ធសឹងជាស្នាដៃកូនខ្មែរពិត ដោយមិនចម្លងពីគេនោះទេ ។ តើ វាអាចដូចអ្វីដែល ខាងផលិតកម្មនេះ និយាយដែរឬទេ ? បើសិនដូចដែលខ្លួនអះអាង ជាក់ណាស់ ផលិតកម្ម មួយនេះ កាន់តែទទួលបានប្រជាប្រិយភាពជាក់ជាមិនខានឡើយ។
មុននេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាស គាំទ្រទៅលើស្នាដៃខ្មែរ និង ការពារ នូវអភ័យឯកសិទ្ធច្បាប់ម្ចាស់ដើម ។ ដូចនេះសង្ឈឹមថា បណ្តាផលិតកម្ម ផ្សេងៗ នឹងបញ្ឈប់ការកូពីទាំងស្រុង បើទោះបីជាដឹងថា ត្រូវការពេលយូរ គួរតែព្យាយាម កាត់បន្ថយ វាអាចនឹងធ្វើឲ្យខ្មែរ មានមុខមាត់លើឆាកអន្តរជាតិ៕
ទស្សនាបទចម្រៀង របស់ អានគុណកូឡា ដូចខាងក្រោមនេះ ៖
ទស្សនាបទចម្រៀង ដែលសាន់ដេចម្លង់ វីដេអូ ៖
ទស្សនា បទ ចម្រៀង ដែលសាច់ដេកូពីសាច់ភ្លេង ៖
មតិយោបល់