ព័ត៌មានសិល្បៈ និងកម្សាន្ត

បទថ្មីរបស់​ក្រុមចម្រៀង BTS ផ្ទុះខ្លាំងក្នុងរយៈពេល​តែ​១ថ្ងៃ​

កូរ៉េ: អាល់ប៊ុមចម្រៀង ‘WINGS’ មាន ១៥ បទដែលជាអាល់ប៊ុមលើកទីពីររបស់ក្រុមចម្រៀង BTS សម្រាប់ឆ្នាំ២០១៦ ចុងក្រោយនេះកំពុងមានអ្នកគាំទ្រនាំមុខគេក្នុងចំណោមពិភពចម្រៀង​ Kpop នោះគឺបទចម្រៀងមានចំណងជើងថា “Blood, Sweat, Tears”. មានន័យជាខេមរ:ភាសា “ឈាម ញើស ទឹកភ្នែក”

តាមការរំពឹងទុក MV ថ្មីរបស់ក្រុមហ៊ុន Big Hit Entertainment បានឆ្លើយតបដូចក្ដីរំពឹងទុក។ ឈានដល់ពេលនេះ ម៉ោងនេះ បទ “Blood, Sweat, Tears” មានអ្នកទស្សនានៅក្នុងបណ្ដាញសង្គម Youtube ជាង ៣ លាន ៥ សែនដងហើយ។
បញ្ជាក់ផងដែរថា បទ “Blood, Sweat, Tears” បានផុសចូលយូធូប នៅថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦ ៕​
bts
សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ៖

មតិយោបល់