ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរស​ឥណ្ឌាម្នាក់ វះកាត់កន្ទុយ​បានជោគជ័យ​

ឥណ្ឌា: បុរសអាយុ១៨ឆ្នាំ រស់នៅទីក្រុង នាគបុរៈ ប្រទេស ឥណ្ឌា មានព័ត៌មានល្បីថា បានវះកាត់កន្ទុយដែលមានប្រវែង២០ សង់ទីម៉ែត្រដោយជោគជ័យ ។ នេះដោយយោងតាមគេហទំព័រ Tv Pool ចុះផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៦ ។

ម្ដាយរបស់បុរសនេះបាននិយាយថា រឿងដែលកូនប្រុសគាត់ដុះកន្ទុយនេះ គាត់បានព្យាយាមលាក់នឹងបិទបាំងកន្ទុយរបស់កូនគាត់ មិនឲ្យនរណាម្នាក់ឃើញជាយូរមកហើយ សូម្បីតែពេលកូនទៅរៀន ក៏គាត់មានក្ដីព្រួយបារម្ភចំពោះកូន ខ្លាចមិត្តរួមថ្នាក់ឃើញហើយបង្អាប់ ជាហេតុអាចប៉ះពាល់អារម្មណ៍របស់កូនប្រុសគាត់ ។ គាត់ទន្ទឹងរងចាំរហូតដល់កូនប្រុសគាត់ ធំពេញវ័យបន្តិច ទើបគ្រូពេទ្យអនុញ្ញាត ឲ្យមានការវះកាត់។

គួរបញ្ចាក់តាមសម្ដីពិត របស់វេជ្ជបណ្ឌិតវះកាត់ដែរថា មូលហេតុកើតមានកន្ទុយបែបនេះ គឺបណ្ដាលមកពី ហ្សែនរបស់ក្មេងប្រុសនេះ មានភាពមិនប្រក្រតី ឬជាអ៊ីប្រីត ទើបបណ្ដាលឲ្យមានដុំសាច់ដុះចេញភ្ជាប់នឹងខួរឆ្អឹងខ្នង។ គ្រូពេទ្យបានចង្អុលបង្ហាញទៀតថា បើទោះបីជាមានករណីនេះ តែការវះកាត់មិនស្មុគស្មាញទេ ហើយលទ្ធផលនៃការវះកាត់នេះ ជោគជ័យជាទីពេញចិត្ត ៕

https://www.youtube.com/watch?v=vfQWpRNa4WQ

photo_2016-10-11_09-41-42photo_2016-10-11_09-41-45photo_2016-10-11_09-41-47

 

មតិយោបល់