ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ស្រវឹងបើករថយន្តបុកបង្គោលភ្លើងបាក់២កំណាត់

ភ្នំពេញ: បុរសជនជាតិចិនស្រវឹងស្រាបើកយរថយន្តឡិចស៊ីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-6076 ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានរេចង្កូតទៅខាងឆ្វេងឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវដាច់២កំណាត់ ហើយខ្ទាតទៅលើថ្នាល់ប្រមាណជា២០ម៉ែត្រ បណ្ដាលឲ្យខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ហើយផ្ទុះពោងការពារសុវត្ថិភាពចេញមកក្រៅ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ហើយឃាត់ខ្លួនបុរសជនជាតិចិនខាងលើ ដើម្បីប្រគល់ឲ្យទៅខាងជំនាញចរាចរណ៍របស់ស្នងការរាជធានីវាស់វែង និងអូសរថយន្ត រួមទាំងនាំខ្លួនអ្នកបើកបររថយន្តយកទៅស្នងការរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕

photo_2016-10-11_09-57-47

photo_2016-10-11_09-57-48

photo_2016-10-11_09-57-50

photo_2016-10-11_09-57-42

photo_2016-10-11_09-57-44

មតិយោបល់