ភ្នំពេញៈ បន្ទាប់ពីបានបែកបាក់បុរសជាជនជាតិប៉ាគីស្ថាន ប្រមាណជា២ឆ្នាំ ពេលនេះតារាស្រីរាងខ្ពស់ស្រឡះនាងទឹម រដ្ឋា បានប្រកាសជាថ្មីទៀតហើយថានាង និងបុរសម្នាក់ជាជនជាតិអាមេរិក ដែលបានបង្ហាញនៅក្នុងរូបនេះ គឺជាសង្សារនឹងគ្នា។ នាងរមែងបណ្ដើរបុរសជាទីស្រឡាញ់របស់ខ្លួន ទៅកម្មវិធីនានា និងបានណែនាំឲ្យគេបានស្គាល់ថា លោកគឺម្ចាស់ចិត្តថ្មីរបស់នាងនោះផង ។
យ៉ាងណាមិញ នាងហាក់មិនទាន់ច្បាស់ថា បុរសជាជនជាតិអាគាំង ដែលមានការងារនៅក្នុងប្រទេសកម្ពុជារូបនេះ នឹងមានវាសនាដូចសង្សារជនជាតិប៉ាគីស្ថាន ឬអាចក្លាយជាស្វាមី ស្របច្បាប់តាមលំនាំគូស្នេហ៍របស់អ្នកនាងខៀវ សានសាណា នោះឡើយ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពិធីសម្ពោធរឿង «ត្រកូលអ្នកប្រដាល់» កាលពីថ្ងៃទី១០ តុលា ទឹម រដ្ឋា បានអះអាងថា« រវាងនាង និងបុរសជនជាតិអាមេរិក លែងមានអ្វីត្រូវលាក់បាំងហើយ ដោយសារតែនាងក៏បានយល់ថា បុរសបរទេសរូបនេះ កាន់តែស្រឡាញ់ និងផ្ដល់ភាពកក់ក្ដៅឲ្យខ្លួន» ។ នាងថា«មិនមែនជារឿង ចម្លែកនោះទេ ដែលនាងបាក់បែកសង្សារ ជាជនជាតិប៉ាគីស្ថាន ហើយបានភ្ជាប់ស្នេហ៍ ជាមួយបុរសអាមេរិក ដែលធ្វើឲ្យគេកត់សម្គាល់ថា នាងចាយសម្រស់ភាគច្រើន តែលើបុរសបរទេស»។ មានហេតុផលមួយដែលនាង មិនសូវចាប់អារម្មណ៍ ចំពោះបុរសខ្មែរ នោះគឺបុរសក្នុងស្រុកមួយចំនួន ដែលនាងបានស្គាល់មិនសូវផ្ដល់តម្លៃ ឲ្យនាងដែលជាសិល្បការិនី និងដោយសារតែនាង ចាប់ផ្ដើមបាត់បង់ទំនុកចិត្ត លើបុរសជាជនជាតិដូចគ្នា នាពេលចុងក្រោយ។ នាងថាខ្លួននឹងសាកល្បង ជាមួយបុរសអាមេរិករូបនេះ មួយលើកទៀត ហើយបើចំណងស្នេហាស្រាប់តែ ដល់ផ្លូវបំបែក ដូចគ្នានឹងសង្សារមុន នោះនាងនឹងធ្វើការពិចារណាថា ត្រូវបន្តរំលេចស្នេហាជាមួយបុរស បរទេសជាថ្មីម្ដងទៀត ឬត្រូវបញ្ចប់។
នាងថាបុរសអាមេរិកដែលនាងជម្រើសយក គឺជាបុគ្គលិកផ្នែកអចលនទ្រព្យធំមួយ នៅក្នុងប្រទេសកម្ពុជា ហើយហេតុផលដែលនាងបាក់ចិត្ត ទទួលយកមិនមែនដោយសារ លុយកាក់នោះទេ តែមកពីបុរសរូបនេះ អត់ប្រកាន់រឿងសិល្បៈ និងបើកចិត្តទូលាយឲ្យ នាងមានភាពជិតស្និទ្ធិ ក្នុងសង្គមខាងក្រៅ បូករួមទាំងការបញ្ចេញភាពស៊ិចស៊ី នៅក្នុងកុនផង។
យ៉ាងណាមិញ នាងអះអាងថាស្នេហាដែលនាងសម្រេចចិត្តបើកចំហរ មិនទាន់ប្រាកដ ពីលទ្ធផលចុងក្រោយនៅឡើយទេ បើទោះជាពេលនេះកាន់តែល្អូកល្អិន និងស្អិតម្មួតជាមួយគ្នាក៏ដោយ ៕
https://www.youtube.com/watch?v=hC4XAkEN670&feature=youtu.be
មតិយោបល់