បន្ទាប់ពីធ្វើដំណើរទៅកាន់ ទីក្រុង ហ្ស៊ូរីច នៃប្រទេសស្វីស កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ តារាចម្រៀង និងសម្តែង យ៉ែម សំអូន ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានមានភ្ញៀវទិញសំបុត្រចូលមើលការសម្តែងរបស់ខ្លួន អស់មុនថ្ងៃសម្តែងទៅទៀត ។
បើយោងតាមប្រភពព័ត៌មាន ជិតស្និទ្ធនិងតារាសម្តែងយ៉ែម សំអូន បានប្រាប់ឲ្យដឹងថា បង យ៉ែម សំអូន កំពុងជោគជ័យខ្លាំងនៅក្រុងហ្ស៊ូរីច ក្នុងប្រទសស្វីស ដោយមានបងប្អូនខ្មែរនៅទីនោះ បានលើកទឹកចិត្តបង យ៉ែម សំអូន និង កញ្ញា ឆោម និមល ។
តែបើទៅមើលលើគណនីហ្វេសប៊ុករបស់ យ៉ែម សំអូន វិញ លោកបានរំលេចសារជាសាធារណៈ ឲ្យទស្សនិកជន ដឹងថាលោក កំពុងតែជោគជ័យសម្តែងនៅប្រទេសស្វីស ។ យ៉ែម សំអូន បានសរសេរថា «ភាពភ្ញាក់ផ្អើល នៃកាប្រគំតន្ត្រី របស់ខ្ញុំបាទនារាត្រីនេះ សូមអរគុណបងប្អូនទាំងអស់គ្នានៅប្រទេស ស្វីសដែបានផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះខ្ញុំបាទ និងកញ្ញា ឆោម និមល ចង់ប្រាប់ថាស្រឡាញ់បងប្អូនទាំងអស់គ្នា និងសូមអគុណច្រើន ដែលនៅតែគាំទ្ររចំពោះរូបខ្ញុំ»។
បញ្ជាក់ផងដែរថា បន្ទាប់ពីការសម្តែងនៅស្វីស យ៉ែម សំអូន នឹងស្ពាយបង្វិចជោគជ័យពីស្វីសធ្វើដំណើរទៅសម្តែងនៅប្រទេសបារាំង៕
មតិយោបល់