ភ្នំពេញៈ ដើម្បីឲ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណភាពទាក់ទាញ ពិសេស ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យ ជាតិជាប់ៗគ្នានាពេលខាងមុខនេះ នៅថ្ងៃទី១១ខែតុលាឆ្នាំ២០១៦ មន្ទីរសាធារណការរាជធានីភ្នំពេញ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងលាបកំបោរគល់ឈើលាបខឿនថ្នល់ និងខឿនសួនច្បារច័ន្ទឆាយ៉ា លាងសម្អាតវិមានឯករាជ្យ មុខព្រះបរមរាជវាំង មហាវិថីសហព័ន្ធរុស្សី និងបានបូមលូមហាវិថីសហព័ន្ធរុស្សីទីតាំងស្ទះបណ្តាញលូផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី១១ខែតុលាឆ្នាំ២០១៦ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានលាបកំបោរគល់ឈើ លាបខឿនថ្នល់និងខឿនសួនច្បារច័ន្ទឆាយ៉ា លាងសម្អាតវិមានឯករាជ្យ មុខព្រះបរមរាជវាំង មហាវិថីសហព័ន្ធរុស្ស៊ី និងបានបូមលូមហាវិថីសហព័ន្ធរុស្សីទីតាំងស្ទះបណ្តាញលូ។
ដោយឡែកក្នុងថ្ងៃដដែរនេះដែរ មន្ទីរសាធារណការរាជការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏បានជីកបើកផ្លូវទឹកជំនន់បង្ហូរទៅបឹងកប់ស្រូវ នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ផងដែរ៕
មតិយោបល់