តារាចម្រៀង គង់ ចាន់រដ្ឋា បានបង្កើតមុខរបរថ្មីមួយទៀត បន្ទាប់បន្សំពីអាជីពសិល្បៈ នោះគឺ លក់ជ្រក់ជើងមាន់តាមអនឡាញ។
ខណៈដែលជោគជ័យក្នុងអាជីពសិល្បៈចម្រៀង ក្នុងផលិតកម្ម Seven Production នោះ គេសង្កេតឃើញថា គង់ ចាន់រដ្ឋា បានបើករបរថ្មីមួយទៀត ដើម្បីជួយទ្រទ្រង់ជីវភាពរបស់នាង ។ អាជីពថ្មីនេះ វាខុសពីតារាផ្សេងៗ ដោយកន្លងមកតែងតែបើក ហាងលក់ខោអាវ ហាងកាត់ដេរ ហាងស៊ីផឹក ជាដើម ។
អាចនិយាយបានថា គង់ ចាន់រដ្ឋា កំពុងមានចំណុចមួយលើមុខរបរស្រដៀងទៅនឹង តារាចម្រៀងផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ ដែលបើកលក់ម្ជូរប្រេនៗ ។
គង់ ចាន់រដ្ឋា បានអះអាងប្រាប់ Post News ឲ្យដឹងថា របរថ្មីលក់ជ្រក់ជើងមាន់តាមអនឡាញនេះ នាងបានបើកយូរក្រែលថ្ងៃខែហើយ ដោយមានអតិថិជន ជាច្រើនបានគាំទ្រ កុម៉្មង់ ទិញយកជ្រក់ជើងមាន់ របស់នាងទៅពិសារ ខណៈដែលជើងមាន់នេះ មានរស់ជាតិ ជូរអែម ឆ្ងាញ់។
តារាចម្រៀង មកពីទឹកដីសៀមរាប ថា «ជ្រក់ជើងមាន់របស់ខ្ញុំ ដែលលក់តាមអនឡាញនេះ មួយក្រឡតម្លៃ ៣៥០០០ រៀល ហើយថ្លៃសេវាដឹកជូន គឺគិតតាមជិត តាមឆ្ងាយ»៕
មតិយោបល់