កណ្តាលៈ ខណះពេលនេះ កម្លាំងនគរបាលស្រុកកោះធំ ដឹកនាំដោយលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានសហការជាមួយគណៈបញ្ជារឯកភាពរងស្រុក មានលោកអភិបាលស្រុករង មន្ត្រីជលផល កម្លាំងពរះព្រំដែន រួមនិងកម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅក្នុងចំណុចភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។ ដោយការបង្ក្រាបនេះដែរ សមត្ថកិច្ចធ្វើការរឹបអូសបានស្បៃមុង សៃយឺន ប្រឹះមុខ១០០ និងឧបករណ៍នេសាទ មួយចំនួនធំទៀត។
សូមបញ្ជាក់ផងដែរថា នេះជាការបង្រ្កាបលើកទី៤ហើយ ដែលសមត្ថកិច្ចនគរបាលស្រុកកោះធំបើកយុទ្ធនាការបង្រ្កាបបទល្មើសនេសាទ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕
មតិយោបល់