តារាសម្តែងហូលីវ៉ូតនាង អេនជេលីណា ជូលី មានទ្រព្យសម្បត្តិក្នុងដៃ ចំនួន ១៦០លានដុល្លារអាម៉េរិក នេះបើយោងតាមគេហទំព័រ Celebrity Net Worth ដែលជាអ្នកតាមដានទ្រព្យសម្បត្តិតារាល្បីៗ នៅលើពិភពលោក ។
ដោយឡែកបើយោងតាមគេហទំព័រ Forbs វិញ បានចុះផ្សាយថា ក្នុង១ឆ្នាំៗ តារាសម្តែង អេនជេលីណា ជូលី រកបាន ១៥ លានដុល្លារអាម៉េរិក បើទោះបីជានាងមិនបានថតខ្សែភាពយន្ត។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ គេហទព័រ TMZ បានចុះផ្សាយឲ្យដឹងថា អេនជេលីណា ជូលី បានដាក់ពាក្យលែងលះ លោក Pitt ដែលត្រូវជាស្វាមី ពាក់ព័ន្ធនឹងករណី ប្រើប្រាស់អំពើហិង្សាទៅលើកូន និង ១ករណីទៀត មិនពេញចិត្ត លើរបៀបចិញ្ចឹមកូន របស់ Pitt ។
ដោយឡែកពាក់ព័ន្ធ និងចំណូលសរុបរបស់ជូលី រកបានវិញ គឺមាន ៥ ចំណុច ដោយធ្វើឲ្យចំណូលនាងកើនឡើងយ៉ាងរហ័ស មានដូចខាងក្រោមនេះ៖
១. អេនជេលីណា ជូលី បានធ្វើឲ្យភាពយន្ត ល្បីលើពិភពលោករកចំណូលដល់ទៅ ៥.៩ ពាន់លានដុល្លារអាម៉េរិក
ជូលី បង្ហាញវត្តមានដំបូង ក្នុងភាពយន្ត Lookin’ To Get Out (1982) ជាមួយឪពុករបស់នាងនោះ ឈ្មោះ Jon Voight ។ នៅឆ្នាំ ១៩៩៩ ជូលី បានបង្ហាញ វត្តមានក្នុងខ្សែភាពយន្ត James Mangold’s Girl, Interrupted ដែលជាភាពយន្តមួយ ធ្វើឲ្យនាង ទទួលបាន ពានអូស្កា ជាតារាសម្តែង ល្អ ។
តាមរយៈភាពយន្តនេះ បានធ្វើឲ្យសាច់រឿងបំបែកកំណត់ត្រាក្នុង Box Office Mojo ដែលរកចំណូលបាន ៥.៩ ពាន់លានដុល្លារអាម៉េរិក។
សម្រាប់ ភាពយន្ត Unbroken, a World War II រកចំណូលបាន ១៦៣.៤ លានដុល្លារ នៅទូទាំងពិភពលោក កាលពីឆ្នាំ ២០១៤ និង ២០១៥។
២.ការទទួលខុសត្រូវអំពីរូបិយប័ណ្ណ
គេនៅចាំបានថា កាលពីឆ្នាំ២០១៤ ជូលី បាននិយាយប្រាប់ Channel 4 News «ខ្ញុំពិតជាមានការទទួលខុសត្រូវ អំពីលុយ» ដោយក្នុងអំឡុងពេលនោះ រដ្ឋាភិបាល ចក្រភពអង់គ្លេសបានស្នើឲ្យនាង បង់ព័ន្ធលើថ្លៃ វិមាន ។ ស្រាប់តែពេលនោះ ជូលី បាននិយាយថា «បិទផ្លូវខ្ញុំទៅចឹងនោះ» គ្រាន់តែខ្ញុំទៅរស់នៅអង់គ្លេសនោះ ។
៣. នាងរៀបចំគម្រោងដើម្បីទិញសំបុត្រ ទៅកាន់លំហអាកាស
បើទោះបីជា ជូលី មានទម្លាប់ សន្សំថវិកា ក្តី ប៉ុន្តែ តារារូបនេះ បានរៀបចំគម្រោងមួយ ដើម្បីធ្វើដំណើរទៅកាន់លំហរអាកាស ។ ក្នុងនោះនាង បានចំណាយថវិកា ២សែនដុល្លារអាម៉េរិក សម្រាប់ថ្លៃសំបុត្រ ធ្វើដំណើរទៅកាន់លំហរអាកាស រយៈពេល ២ម៉ោង កន្លះ នោះ ។ ទោះបីជាយ៉ាងណា ដោយសារតែមានបញ្ហា នោះ ដំណើរទៅកាន់លំហរអាកាស ត្រូវបានផ្អាក។
៤. Pitt និង Jolie ចំណាយតែ ២១០០០ ដុល្លារ ក្នុង១ខែ រស់នៅក្រុងឡុងដ៍
អំឡុងពេលដែល Pitt ថតភាពយន្ត War Machine នៅក្រុងឡុងដ៏ អតីតគូស្នេហ៍ នេះបានចំណាយតែ ២១០០០ដុល្លារអាម៉េរិក ដោយស្នាក់នៅវិឡា មានបន្ទប់ចំនួន ៨ ។ អតីតគូស្នេហ៍ នេះបានចំណាយ ថវិកា ៦០ លានដុល្លារធ្វើជាម្ចាស់វិមាន ១ នៅក្នុងប្រទេសបារាំង កាលពីឆ្នាំ ២០១២ ក្រោយមកពួកគេក៏បានព្យាយាមលក់វា ។
៥. នាងបានធ្វើដំណើរទៅកាន់ពិភពលោក ដើម្បីតស៊ូមតិសម្រាប់ជនភៀសខ្លួន
អស់រយៈពេលជាង ១ទស្សន៍ ដែល ជូលី បានធ្វើដំណើរពាសពេញពិភពលោក ដើម្បីតស៊ូមតិ ពាក់ព័ន្ធរឿង ជនភៀសខ្លួន។ នាងជាឯកអគ្គរដ្ឋទូតសុឆន្ទះ របស់ UN ។ ក្រោយមកក្នុងឆ្នាំ ២០១២ នាង បានក្លាយជា ប្រេសិតពិសេស ដោយបានបំពេញបេសកកម្ម ជាង ៥០ ពាក់ព័ន្ធជនភៀសខ្លួន៕
មតិយោបល់