ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាស្រីឥណ្ឌាថា ឈិន ឡុង ដូច សាន់តាក្លូស​

តារាស្រី​ឥណ្ឌាវ័យ​២១ឆ្នាំ នាង Disha Patani នឹងបង្ហាញខ្លួន​ក្នុងភាពយន្ត ‘Kung Fu Yoga’ ដោយសម្តែង​ជាតួស្រីជាមួយ​ តារាចិនល្បីពេញពិភពលោក ឈិនឡុង ហើយនាងបានលើកឡើងថា ឈិន ឡុង ដូច សាន់តាក្លូស​ ។ នេះបើយោងតាម គេហទំព័រ indiatimes ចុះផ្សាយ​​។​
និយាយពីភាពអស្ចារ្យរបស់តារាសម្តែង(ឈិនឡុង)​ ល្បីលើពិភពលោក នាង Disha Patani បាននិយាយថា «គាត់(ឈិនឡុង) ដូច​សាន់តាក្លូស ដែលមកទីនេះ ដើម្បី​ចម្អិនអាហារ និងផ្តល់ សូកូឡា» ។ តារាស្រីដ៏ស្រស់សោភា ឥណ្ឌា បានបន្តថា ជារៀងរាល់ថ្ងៃ គាត់តែ​ងតែផ្តល់ចំណីអាហារ​ដល់ក្រុមការងារថតភាពយន្ត ដែលតារាដទៃមិនអាច​ធ្វើបានដូចគាត់ ។​
Disha Patani ថា​«ឈិនឡុង ជា​តារាដ៏ល្អ បំផុត ដែលនាង​បានធ្លាប់ជួបកន្លងមក» ៕​

jackie-chandisha_patani

មតិយោបល់