(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបស្តាប់ហើយថា រឿងរ៉ាវរបស់តារាកំប្លែងខ្ញុង ជំពាក់លុយគេរហូតដល់ ៥៧២,០០០ដុល្លារអាមេរិក បានផ្ទុះកក្រើកពេញបណ្តាញសង្គម ផ្អើលអស់អ្នកសិល្បៈរួមអាជីព និងអ្នកគាំទ្រ។ រឿងនេះ បានបែកធ្លាយ បន្ទាប់ពីសាមីខ្លួន គឺនាងខ្ញុងផ្ទាល់ ប្រកាសលើបណ្តាញសង្គម តាមរយៈការឡាយវីដេអូន ទទួលស្គាល់កំហុសរបស់ខ្លួន និងព្រមទទួលខុសត្រូវចំពោះមុខច្បាប់។
ដោយឡែក ឭ លោក កៃដ ដែលជាស្វាមីរបស់តារាកំប្លែង ខ្ញុង ពុំដឹងការខ្ចីបុលរបស់ភរិយាលោកឡើយ តែលោកទើបនឹងដឹងកាលពីម្សិលមិញ ទើបដល់ផ្លូវទាល់ លោកក៏បានសុំឱ្យប្រពន្ធ ហ៊ានទទួលស្គាល់ការពិត ទៅឱ្យតុលាការជាអ្នកសម្រេចសេចក្តី ដោយនាងនឹងស័្មគ្រចិត្តទទួលយកនូវសេចក្តីសម្រេចឬ ទោសទណ្ឌណាមួយ ហើយក៏អំពាវនាវដល់ម្ចាស់បំណុល ធ្វើការបន្ធូរបន្ថយ ឬលែងយកការប្រាក់ ដោយនាងនឹងរកប្រាក់សងតាមលទ្ធភាព។
គេសង្កេតឃើញថា លោក កៃដ មិនបានខឹងសម្បារអ្វីចំពោះភរិយាទេ ពោលគឺលោក មានតែលើកទឹកចិត្តភរិយា។ នាយកៃដ គឺជាស្វាមីដ៏ល្អមានចិត្តសប្បុរសធម៌សណ្តោសប្រណី មិនប្រកែប្រកាន់ដល់ភរិយា បែរជាមិនបោះបង់ចោលភរិយា ក្នុងគ្រាលំបាក បើទោះបីជាខ្ញុងលាក់បាំងការខ្ចីបុលគេ ហើយ នាយកៃដ ថែមទាំងរកដំណោះស្រាយជាមួយភរិយាទៀតផង។
ក្នុងនោះដែរ នាយកៃដ ក៏សូមផ្តាំផ្ញើរដល់បុរសជាស្វាមីគ្រប់រូប មេត្តាសុំឱ្យមានព្រហ្មវិហារធម៍ចំពោះភរិយា ដោយត្រូវស្វះស្វែងរកដំណោះស្រាយ ជៀសវាងរត់ចោលប្រពន្ធកូន ពេលមានបញ្ហានោះ។ ការធ្វើបែបនេះ គឺកំពុងតែត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំងផងដែរ៕
មតិយោបល់