ព័ត៌មានសិល្បៈ និងកម្សាន្ត

អាវក្នុងស្ត្រីចំនួន​៣ ដែលថ្លៃជាងគេបំផុតលើពិភពលោក​

អាវក្នុងស្ត្រីចំនួន៣ ត្រូវបានបង្ហាញទៅកាន់សកលលោក ដោយមានតម្លៃថ្លៃបំផុតលើពិភពលោក រហូដល់ទៅ ១២.៥ លានដុល្លារ​អាម៉េរិក។​ នេះបើយោងតាមគេហទំព័រ clearlifestyles ចុះផ្សាយ​។​ខាងក្រោមនេះដែរ ជា​អាវ​ទ្រនាប់ចំនួន ៣ ដែលថ្លៃ​បំផុតលើលោក ៖
៣. អាវក្នុងដែលពក់ដោយ តារាម៉ូដែល Kate Middleton
Kate Middleton បានពាក់ឈុតក្នុងនេះ ក្នុងឆ្នាំ​២០០២ ក្នុងពិធីបង្ហាញម៉ូត​មួយ Andrews University fashion ដោយមានវត្តមាន​ស្តេច​អង់គ្លេស Prince William ។ ឈុត​ដ៏ស្តើង​ដែលឃើញដល់ អាវក្នុង និង​ខោ​ក្នុង ត្រូវបានគេដេញថ្លៃ រហូតដល់ទៅ ១២៥ ០០០ ដុល្លារ​អាម៉េរិក ។​
bra-2
២. អាវក្នុងឈ្មោះ Royal
អាវក្នុងនេះត្រូវបានបំបែកកំណត់ត្រា​មួយ ជាប់ឈ្មោះ ជា​អាវ​ថ្លៃបំផុត លើពិភពលោក ដែលមានតម្លៃ ១០ លានដុល្លារ​អាម៉េរិក ដោយប្រើប្រាស់ត្បូងទន្ទឹមពណ៌ឈាមជ្រូក ៥២ ការ៉ាត់ និងប្រើប្រាស់ត្បូង​ចាំង ចំនួន ៤២០០ ត្បូង និងត្បូងកណ្តៀងចំនួន ១៨ ការ៉ាត់មាស ។​
bra-3
១. ឈុតក្នុងដែលពាក់ដោយ Heidi Klum
អា​វ​ក្នុងដែលពាក់ដោយ Heidi Klum នេះ​ធ្វើឡើងពីត្បូងពេជ្រ រាប់រយគ្រាប់ ត្រូវបានលក់ក្នុងតម្លៃ ១២.៥ លានដុល្លារ​អាម៉េរិក ៕​
bra-1

មតិយោបល់