ព័ត៌មានអន្តរជាតិ

ចិនចំណាយ ១៤ លានដុល្លារ កសាងស្ពានថ្មី

ចិន : ទីក្រុង Zhengzhou បានចំណាយ ១៤ លានដុល្លារ កសាងស្ពានដែលមានប្រវែងវែងបំផុត ដោយចំលងតាមរចនាបទពែងស្រាយក្សសម័យបុរាណ មកជារូបរាងស្ពានថ្មីមួយ ដែលកំពុងត្រូវបានសាងសង់ នៅក្នុងក្រុង Zhengzhou ខេត្ត Henan ភាគកណ្តាលប្រទេសចិន ។

រចនាបទស្ពាននេះត្រូវបានបំផុសគំនិតប្រវត្តិសាស្ត្រ ដោយមានការច្នៃប្រឌិតពី គំនិតអ្នកបុរាណវិទ្យា ក្នុងការយកគំរូតាមរចនាបទពែងស្រាយក្សសម័យបុរាណ ក្នុងរជ្ជកាលរាជវង្សស៊ាំង ១៦០០-១០៤៦ មុនគ.ស និងរាជវង្សចូវ ១០៤៦-៧៧១ មុនគ.ស ។

នេះដោយយោងតាមគេហទំព័រ Shanghaiist នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៦ ៕

%e1%9e%9f%e1%9f%92%e1%9e%96%e1%9e%b6%e1%9e%93%e1%9e%85%e1%9e%b7%e1%9e%93-1%e1%9e%9f%e1%9f%92%e1%9e%96%e1%9e%b6%e1%9e%93%e1%9e%85%e1%9e%b7%e1%9e%93-2%e1%9e%9f%e1%9f%92%e1%9e%96%e1%9e%b6%e1%9e%93%e1%9e%85%e1%9e%b7%e1%9e%93-3%e1%9e%9f%e1%9f%92%e1%9e%96%e1%9e%b6%e1%9e%93%e1%9e%85%e1%9e%b7%e1%9e%93-4%e1%9e%9f%e1%9f%92%e1%9e%96%e1%9e%b6%e1%9e%93%e1%9e%85%e1%9e%b7%e1%9e%93-5%e1%9e%9f%e1%9f%92%e1%9e%96%e1%9e%b6%e1%9e%93%e1%9e%85%e1%9e%b7%e1%9e%93-6

មតិយោបល់