ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង«លេខាថ្មី»ប្រកាសចេញថត

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ តុលានេះ ផលិតកម្មចក្រវាឡពេជ្រ បានប្រកាសពិធីចេញថតរឿងភាគ «លេខាថ្មី» ជាផ្លូវការនៅបុរីវិមានភ្នំពេញ។

នេះជាខ្សែភាពយន្តភាគប្រចាំនៅប៉ុស្ដិ៍លេខ៥ ដែលត្រូវបានប្រកាសថា ប្រើទុនផលិតច្រើន និងបានបំពាក់ឧបករណ៍ថតភាពយន្ដថ្មី ដើម្បីបំពេញតម្រូវការអ្នកទស្សនានៅប៉ុស្ដិ៍លេខ៥ សម្រាប់ម៉ោងមាស។

លោកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្មចក្រវាឡពេជ្រ បានអះអាងថា ក្រោយពិធីក្រុងពាលីនេះ រឿង«លេខាថ្មី» នឹងត្រូវចេញថតជាផ្លូវការ ដោយរឿងភាគនេះ នឹងធ្វើការដាក់បញ្ចាំងជាផ្លូវការនៅប៉ុស្ដិ៍លេខ៥។ លោកស្រីថា រឿងនេះ នឹងដាក់ផ្សាយបណ្ដើរៗក្នុងពេលខាងមុខ ដោយមានការរំពឹងខ្ពស់ថានឹងទទួលបានជោគជ័យ៕

https://www.youtube.com/watch?v=5uVuJscxQtY&feature=youtu.be

សិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈសីល្បៈសិល្បៈសិល្បៈសិល្បៈសិល្បៈ

មតិយោបល់