ព័ត៌មានសិល្បៈ និងកម្សាន្ត

ចម្លែកម្ល៉េះ! ធ្វើខួបកំណើតឲ្យអណ្ដើកអាយុ​៥០ឆ្នាំ

បរទេស: សួនសត្វមួយនៅទីក្រុងផើត ប្រទេសអូស្រ្ដាលី បានរៀបចំកម្មវិធីខួបកំណើតគំរប់ ៥០ឆ្នាំ ឲ្យអណ្ដើកយក្ស ដែលពួកគេបានរៀបចំជានំខេក ផ្លែឈើចំរុះ ជាពិសេសមាន ផ្លែឪឡឹក ក្រូច ស្រ្ដ័របឺរី និង ល្ហុង។ ព័ត៌មាននេះបានដកស្រង់ពី គេហទំព័រ TV POOl នៅថ្ងៃទី ២១ ខែកញ្ញា ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយអត្ថបទមួយនិយាយថា សួនសត្វមួយនៅទីក្រុងផើត ប្រទេសអូស្រ្ដាលី បានរៀបចំកម្មវិធីខួបកំណើតគំរប់ ៥០ឆ្នាំ ឲ្យអណ្ដើកយក្ស ដែលនាង Emily Trainer ជាបុគ្គលិកមើលថែរក្សាសួនសត្វទាំងមូលបាននិយាយថា​ អណ្ដើយក្សពួកនេះមិនសូវពូកែក្នុងការស្រង់ក្លិនប៉ន្មានទេ ទើបពួកវាប្រើកែវភ្នែកសំឡឹងស្វែងរកសំណី អីចឹងហើយវត្ថុអ្វីដែលមានព័ណ៌ក្រហម ទើបអាចទាក់ទាញការចាប់អារម្មណ៍ពីវាបាន វាចូលចិត្តអាហារមានព័ណ៌ចំរុះ ដូចអាលោកបងនេះចឹង “Cerro” ជាប្រភេទអណ្ដើកយក្ស Galápagos វាកើតក្នុងសួនសត្វ San Diego ហើយបានបំលាស់ទីមកសួនសត្វ Perth នៅក្នុងទីក្រុង វាមកព្រមគ្នាជាមួយអាប្អូនវាឈ្មោះ “Sierra” កាលឆ្នាំ ២០០៥ ។

បើទោះបីជាឥឡូវនេះអណ្ដើកយក្សនេះមានអាយុ ៥០ ឆ្នាំក៏ដោយ តែចាត់ទុកថាវានៅក្មេងខ្ចីនៅឡើយទេ ពីព្រោះជាធម្មតាអណ្ដើកប្រភេទនេះមានអាយុច្រើនដល់ ១៧៥ ឆ្នាំឯនោះ ៕

111-414370328_1803717263177621_3818252834223767153_n

មតិយោបល់