ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថបង្ក្រាបបទល្មើសព្រៃឈើ ឃាត់បានរថយន្តដឹកឈើជន្លង់ម្រេច១គ្រឿង

ក្រចេះ: កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី និងកម្លាំងចម្រុះ បានចុះធ្វើការឆ្មក់បង្ក្រាបរថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ដកហូតបានឈើជន្លង់ម្រេច មួយចំនួនធំ។ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ០៩ និង១០នាទី ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិច្រវ៉ា ឃុំកន្តួត ស្រុកចិត្របុរី ខេត្តក្រចេះ។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News របស់យើងឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងរួមមាន រថយន្ត ម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0030 ចំនួន០១គ្រឿង រួមនឹងឈើជន្លង់ម្រេច ចំនួន៩០ដើមផងដែរ ។ បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានខាងមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធីច្បាប់ ។

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

មតិយោបល់