ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ (ប្រុស) រងរបួសធ្ងន់ ១៦នាក់ (ស្រី៤) និងរងរបួសស្រាល ១០នាក់ (ប្រុស)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៤គ្រឿង រួមមាន ម៉ូតូ ចំនួន ១៥គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង , រថយន្តធុនធំ ៧គ្រឿង , ថ្មើរជើង ១នាក់ , យានផ្សេងៗ ២គ្រឿង។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ៣លើក (ស្លាប់០នាក់), ប្រជែង២លើក, ងងុយដេក ១លើក , បត់គ្រោះថ្នាក់ ២លើ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១១លើក និងផ្លូវខេត្ត ចំនួន ១លើក , ផ្លូវលំ ១លើក , ម៉ូតូ ៦លើក , រថយន្តធុនតូច ២ល (រត់១) , រថយន្តធុនធំ ៣លើក (រត់១ល) , យានផ្សេងៗ ២លើក។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ស្វាយរៀង៤លើក ស្លាប់១ របួស៩នាក់(ស្រី១), សៀមរាប ០លើក ស្លាប់០នាក់ របួស០នាក់, ខេត្តព្រះសីហនុ ០លើក ស្លាប់០នាក់ របួស០នាក់ និងភ្នំពេញ ១លើក ស្លាប់០នាក់ , របួស១នាក់។
ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២.៣៥៨គ្រឿង (ម៉ូតូ៥៤%) ក្នុងនោះបានធ្វើការអប់រំចំនួន ៧៥៨ គ្រឿង(ស្មើ៣២%) និងពិន័យ ចំនួន ១.៦០០គ្រឿង(បង់ប្រាក់៧៩%)៕
មតិយោបល់