ព័ត៌មានសិល្បៈ និងកម្សាន្ត

ចៅសម្តេច​តេជោ នាំ​ គីម ច័នបរមី ទៅជួបគ្រួសារសប្តាហ៍ក្រោយ

បន្ទាប់ពីទម្លាយចំណងស្នេហ៍ជាសារធារណៈ លោក ហ៊ុន បញ្ញាបុត្រ ដែលត្រូវបានសាធារណៈជន ស្គាល់យ៉ាងច្បាស់ថា ជាចៅសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅកម្ពុជា នឹងដឹកដៃ តារាសម្តែងសាច់សខ្ចី កញ្ញា គីម ច័ន្ទបរមី ជួបគ្រួសារខ្លួន នៅសប្តាហ៍ក្រោយនេះ

កន្លងមកលោក ហ៊ុន បញ្ញាបុត្រ ធ្លាប់បានឆ្លើយនឹងសំនួរ Post News ក្រោយចោទសួរថា ហេតុអ្វីបានជាលោកជ្រើសរើសយក កញ្ញា គីម ច័ន្ទបរមី ខណៈដែលលោក ជាប់សែស្រឡាយ ប្រមុខរដ្ឋាភិបាល នៃកម្ពុជា ?

ឆ្លើយនិងសំនួរនេះ លោក ហ៊ុន បញ្ញាបុត្រ ថា «បង! មនុស្សយើងស្រឡាញ់គ្នា អត់មានគិតថា ឋានៈ លុយ អំណាចទេ ស្រឡាញ់គ្នា គេមើលចិត្តគ្នា មនុស្សមួយៗស្រឡាញ់គ្នា មើលតែលុយគ្នាចប់គ្នាបាត់ហើយ មិនមែនឆ្នាំ១៩៩៨ អីនោះទេ ឆ្នាំនេះគឺឆ្នាំ២០១៦ ហើយ គីម ច័ន្ទបរមី ខ្ញុំមើលទៅចរិកល្អ»

ក្នុងនោះ លោក បញ្ញាបុត្រ បានបញ្ជាក់ទៀតថា រឿស្នេហា លោកមិនមើលរឿង លុយ ឋានៈនោះទេ ហើយក្រុមគ្រួសាររបស់លោក ក៏គិតដូចលោកដែរ ដោយមិនតម្រូវឲ្យជ្រើសរើសយកនរណាគេ ជាកូនឧកញ្ញ៉ា ឯកឧត្តម ឲ្យត្រូវឋានៈខ្លួននោះទេ។

ដោយឡែកបទសម្ភាសន៍ជាមួយ Post News តាមរយៈ Voice Chat នៅល្ងាចថ្ងៃទី២៧ ខែតុលា វិញ លោក បញ្ញាបុត្រ បានឲ្យដឹងថា «ខ្ញុំនឹងនាំ គីម ច័ន្ទបរមី ទៅជួបគ្រួសារនៅសប្តាហ៍ក្រោយ តែមិនមែនចាស់ៗជួបជុំគ្នានោះទេ»
សម្រាប់គម្រោងចូលរោងការវិញ លោក បញ្ញាបុត្រ បានបញ្ជាក់យ៉ាងខ្លីថា រឿងការប្រហែល ២ទៅ ៣ឆ្នាំទៀត ទើបគិត ៕

kim-chanboramey-4kim-chanboramey-5kim-chanboramey-2hunpanhaboth

មតិយោបល់