ព័ត៌មានសិល្បៈ និងកម្សាន្ត

គូប្ដីប្រពន្ធក្នុងរឿង”Descendants of the sun ” លើសឈាមហើយ

អស្ចារ្យមែន! គូប្ដីប្រពន្ធក្នុងរឿងគឺ Song Hye Kyo និង Song Joong Ki មានវត្តមាននៅក្នុងកម្មពិធីប្រគល់រង្វាន់នៃវប្បធម៌ និង សិល្ប:ប្រចាំឆ្នាំ ។ ដូចដែរបានដឹងហើយថា វត្តមានរបស់ប្តីប្រពន្ធមួយគូនេះ ល្បីល្បាញទូទាំងសកលលោកតែម្ដង បានទាក់ទាញយកបេះដូងទស្សនិកជនជាច្រើនលាននាក់រួចមកហើយនៅក្នុងរឿង” Descendants of the sun ” ។

នៅលើវេទិកាដ៏ធំ និងមានទស្សនិកជនជាច្រើនអ្នកចូលរួមកម្មវិធីនេះ ភ្លាមៗស្រាប់តែភ្ញាក់ផ្អើលនឹងវត្តមានរបស់ Song Hye Kyo អមដោយបទចម្រៀងដ៏សែនរ៉ូមែនទិក ហើយកាន់ដៃ Song Joong Ki ចេញពីក្នុងឆាកមក ។

ដោយសារតែសំឡេងហូកញ្ជ្រៀវរបស់ទស្សនិកជនលាន់រំពងពេញវេទិកាទាំងមូល បានធ្វើឲ្យប្ដីប្រពន្ធក្នុងរឿងមួយគូនេះ លើសឈាមមួយរំពេច ហើយនិយាយមិនចង់ចេញនៅពេលសម្ភាសន៍ចំណាប់អារម្មណ៍លើឆាក ក្រោយទទួលពានរង្វាន់ ៕

photo_2016-10-28_11-56-19

photo_2016-10-28_11-56-27

ប្រភព៖ Kenh14

មតិយោបល់