បន្ទាប់ពីចប់កុងត្រាជាមួយអង្គការស៊ីប៉ាក្នុងនាមជាទូតសុឆន្ទៈ តារាចម្រៀងកញ្ញាសុគន្ធ និសា បានអះអាងថានាងមិនកុងត្រា ជាមួយស៊ីប៉ាទៀតទេ បន្ទាប់ពីនាងបានបញ្ចប់កុងត្រាជាមួយគ្នាតាំងពីដំណាច់ឆ្នាំ២០១៥ ។
យ៉ាងណាមិញ នាងថារវាងនាង និងអង្គការនេះ គឺនៅតែអាចបន្តដំណើរជាមួយគ្នា ដោយគ្រាន់តែនាងមិនកុងត្រា ក្នុងនាមជាអ្នកស្ម័គ្រចិត្ត ជួយដល់សង្គមប៉ុណ្ណោះ ។ សុគន្ធ និសា និយាយថា “ហេតុផលដែលនាងមិនតកុងត្រា គឺមិនមែនមានន័យថា នាងមិនចង់បន្តសកម្មភាពជាមួយអង្គការស៊ីប៉ា ឬចង់ងាកទៅធ្វើជាទូតសុឆន្ទៈ ឲ្យអង្គការផ្សេង ឬស្ថាប័នផ្សេងនោះទេ ប៉ុន្តែមកពីនាងមិនចង់មានសម្ពាធការងារ និងចង់ធ្វើការសង្គមដោយមានសេរីភាពទើបនាងមិនព្រមកុងត្រា “ ។ ខ្លួននាងនៅតែទទួលធ្វើជាតំណាង របស់អង្គការស៊ីប៉ា ក្នុងនាមជាទូតសុឆន្ទៈ របស់អង្គការ ដើម្បីបំផុសឲ្យមានការអានឡើងវិញ ដដែលឲ្យតែខាងអង្គការដាក់ម៉ោង ដាក់ពេលឲ្យត្រូវនឹងពេលដែលនាងធ្វើបាន។ ហេតុផលដែលនាងមិនតកុងត្រាជាមួយស៊ីប៉ា គឺអាចពាក់ព័ន្ធនឹងពេលវេលា ដែលនាងមិនអាចទៅជួយអង្គការ បានគ្រប់ពេលវេលាតាមការចង់បានផងដែរ ដោយនាងបញ្ជាក់ថា បើអង្គការដាក់ចេញសកម្មភាពត្រូវចំពេលទំនេរ គឺស្ម័គ្រចិត្តចុះជួយដោយគ្មានលក្ខខណ្ឌ ប៉ុន្តែបើការងារចុះជំរុញការអានត្រូវចំពេលវេលាដែលនាងមិនអាចឆ្លៀតបាន គឺនាងជម្រាបជូនតាមនឹង ។
នាងថាខ្លួននៅតែបន្តជួយជំរុញការអាន ប៉ុន្តែត្រង់ថាបានច្រើនដូចពេលដែលនាងកុងត្រាជាមួយអង្គការ គឺមិនទាន់ប្រាកដនោះទេ ដោយសារតែការងារ របស់នាងនៅក្នុងផលិតកម្មហង្សមាស ក៏មានភាពមមាញឹក។
ខាងក្រោមនេះជាបទសម្ភាសន៍ផ្ទាល់របស់នាង ពាក់ព័ន្ធនឹងការងារជំរុញការអាននៅកម្ពុជា និងជំហរមិនតកុងត្រា ក្នុងនាមជាទូតសុឆន្ទៈ ដែលនាងធ្លាប់ធ្វើ ។
https://www.youtube.com/watch?v=kIAeA0SMCKk&feature=youtu.be
មតិយោបល់