តារាសម្តែងសិចស៊ី កញ្ញា សេង សូណា បានប្រកាសគោលជំហរសារជាថ្មីម្តងទៀត ថានាងនៅតែបន្តថតស្រាត ឬសិចស៊ី បើផលិតកម្មណាមួយត្រូវការ ហើយខាងក្រសួងវប្បធម៌អនុញ្ញាត ឲ្យថតគឺនាងថតហើយ។សេង សូណា ថ្លែងប្រាប់ Post News នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ។
ឈុតថតសិចស៊ី ឬអាក្រាត មានតារាជាច្រើនណាស់ ដែលធ្វើមិនបាន ក៏ព្រោះតែត្រូវព្រនង់រិះគន់ពី ទស្សនិកជន និង ក្រសួងវប្បធម៌ វិចិត្រសិល្បៈ ហើយ សេង សូណា ក៏ដូចគ្នា កាលគ្រាបញ្ចេញឈុតសិចស៊ីនោះ ។
សេង សូណា ថា «ខ្ញុំមិនខ្លាចថតឈុតសិចស៊ី ឬអាក្រាតកាយនោះទេ សំខាន់ខាងក្រសួងអនុញ្ញាត ឲ្យថតអត់ បើបើកដៃ នោះ ខ្ញុំនឹងប្រកាសយកការថតនេះ បើសិនផលិតកម្មណាមួយ ត្រូវការឲ្យខ្ញុំថតឲ្យ»។
តារាសិចស៊ីខាងលើ បានបន្ថែមទៀតថា មិនខ្លាចការរិះគន់នោះទេ ព្រោះដើរលើផ្លូវនេះទៅហើយ សំខាន់គ្មាននរណាចិញ្ចឹមគ្រួសារនាង ក្រៅពីគ្រួសារនាងផ្ទាល់ និយាយឲ្យខ្លីគឺ ថតក្នុងន័យសិល្បៈ ហើយសំខាន់បំផុតបានថវិកាចិញ្ចឹមគ្រួសារ ៕
មតិយោបល់