ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉េងប៉ោង ចេញពីពេទ្យ ក្នុងមន្ទិលភ័យព្រួយ

កាលពីល្ងាចថ្ងៃទី៣១ តុលា តារាកំប្លែងអ្នកនាងមឿន និមល ហៅប៉េងប៉ោងត្រូវបានគ្រូពេទ្យអនុញ្ញាតិឲ្យចេញពីមន្ទីរពេទ្យហើយ បន្ទប់ពីអ្នកនាងត្រូវបានបញ្ជូនទៅសង្គ្រោះអស់រយ:ពេលច្រើនថ្ងៃ ដែលធ្វើឲ្យអ្នកនាងខាតបង់ការងារអស់មួយសន្ធឹកនោះ។ អ្វីដែលគេចាប់អារម្មណ៍គឺអ្នកនាងនៅតែមានអារម្មណ៍ភ័យៗ ជាមួយនឹងការត្រលប់មកវិញនូវការធ្វើទុក្ខនោះទេ ក្នុងពេលដែលជាតិស្កររបស់អ្នកនាងនៅមិនទាន់ស្រកចុះដូចដើមទាំងស្រុង។

នៅលើហ្វេសប៊ុកអ្នកនាងប៉េងប៉ោងបានសរសេរបង្ហោះកាលពីល្ងាចថ្ងៃទី៣១ តុលាថា« នាងខ្ញុំប៉េងប៉ោងថ្ងៃនេះបានចេញពីមន្ទីពេទ្យហើយ!ជាដំបូងនាងខ្ញុំសូមថ្លែងអំណរអរគុណដល់លោកគ្រួពេទ្យអ្នកគ្រួពេទ្យនៃមន្ទីពេទ្យកាល់ម៉ែត្រនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា ដែលបានជួយជីវិតនាងខ្ញុំទាន់ពេលវេលាដោយយកចិត្តទុកដាក់បំផុត។

នាងខ្ញុំក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងក្នុងនឹងក្រៅប្រទេស ដែលបានcomment ជូនពរនាងខ្ញុំ រួមទាំងមិត្តសិល្បករសិល្បការនី ដែលមកសួរសុខទុក្ខ! នាងខ្ញុំមានតែម្រាមដៃទាំងដប់សូមជូនពរអ្នកទាំអស់គ្នាឲ្យជូបតែសេចក្ដីសុខ សុខភាពល្អ ជោគជ័យគ្រប់កាងារ!ដោយក្ដីគោរពពីនាងខ្ញុំប៉េងប៉ោងនឹងក្រុមគ្រួសារ»។ជាមួយនឹងអារម្មណ៍អរគុណចំពោះអ្នកបារម្ភ និងក្រុមគ្រូពេទ្យអ្នកនាងក៏បានបង្ហាញអារម្មណ៍ភ័យព្រួយពីការធ្វើទុក្ខជាថ្មីផងដែរ បន្ទាប់ពីជំងឺរបស់អ្នកនាងធ្លាក់ដល់សភាពត្រូវដាក់អុកស៊ីហ្សែនអស់រយ:ពេលច្រើនថ្ងៃខុសពីសភាពធម្មតា។

អ្នកនាងថាពេលនេះបានធូរទើបគ្រូពេទ្យឲ្យចេញ ប៉ុន្តែអត់ទាន់ដឹងថាវានឹងធ្វើទុក្ខម្ដងទៀតនោះទេ ក្នុងពេលដែលសម្ពាធឈាម និងបញ្ហាលើសជាតិស្កររបស់អ្នកនាងក៏ត្រូវគ្រូពេទ្យថានឹងអាចឡើងខ្ពស់បង្កឲ្យប៉ះពាល់ដល់សុខភាពដោយមិនអាចប៉ាន់ស្មាននោះ។ អ្នកនាងថាគ្រូពេទ្យតម្រូវឲ្យនាងហាត់ប្រាណជាប់លាប់ ហើយចំពោះការសម្រាក និងការប្រើកម្លាំងធ្វើការហួសហេតុរហូតមិនបានសម្រាកក៏ស្ថិតក្នុងបម្រាមផងដែរ៕
pen-pong-1

pen-pong-2

pen-pong-3

pen-pong-4

pen-pong-5

pen-pong-6

pen-pong-7

pen-pong-8

pen-pong-9

pen-pong-10

pen-pong-11

pen-pong-12

pen-pong-13

pen-pong-14

pen-pong-15

pen-pong-16

មតិយោបល់