ព័ត៌មានជាតិ

បុកគេចទៀតហើយ! យុវជនម្នាក់ត្រូវបានរថយន្តបុកស្លាប់

ភ្នំពេញ: យុវជនម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីជនរងគ្រោះត្រូវបានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកបុកយ៉ាងពេញទំហឹង រួចគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីអ្នកដែលបានឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុគេបានឃើញ យុវជនរងគ្រោះ ពាក់អាវ សាច់ក្រណាត់ ពណ៌ផ្ទៃមេឃ ខោខៅប៊យ ជើងវែង មិនទាន់ស្គាល់ពីអត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CN-9943 បានធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវក្នុងទិសដៅ ពីត្បូងមកជើង លុះបានមកដល់ចំណុចមុខរោងចក្រប៊ឺរី ស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាក បានបើកស្របទិសគ្នាពីក្រោយម៉ូតូក្នុងល្បឿនយ៉ាងលឿន ជ្រុលមកបុកចំពីក្រោយម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ ដួលបោកក្បាលទៅនៅនឹងថ្នល់ ស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ បន្ទាប់ពីកើតហេតុ រថយន្តបង្កខាងលើ បានបើកគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ដោយបានស្រាវជ្រាវទំនាក់ទំនងទៅកាន់គ្រួសាររបស់ជនរងគ្រោះ ដើម្បីមកទទួលម៉ូតូនិងសពទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

//youtu.be/bf4kF8v3HAU

មតិយោបល់