ព័ត៌មានជាតិ

ខឹងមិនលើកទូរសព្ទ មេដកកាំភ្លើងបាញ់សម្លាប់!

កំពង់ចាម: បុរសម្នាក់ត្រូវបានឃាតកដែលមេបាញ់ប្រហារ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីមេដែលជាឃាតករូបនោះ ខឹងនឹងជនរងគ្រោះជាកូនចៅ មិនព្រមលើកទូរសព្ទរួមទាំងតមាត់នឹងខ្លួន។ ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថៃ្ងទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

អាវុធហត្ថខេត្តកំពង់ចាមបានឲ្យដឹងថា សាកសពជនរងគ្រោះដែលត្រូវបានឃាតករបាញ់សម្លាប់យ៉ាងសាហាវព្រៃផ្សៃខាងលើនេះ មានឈ្មោះ ចាន់ ពៅ ភេទប្រុស ឋាន:ជា អនុប្រធាន(គ) ត្រូវបានជនដៃដល់ដែលជាឃាតក និងជាមេឈ្មោះ ឡុក ឈុន ឋាន:ជាប្រធាន(គ) បានយកអាវុធខ្លីម៉ាក K59 បាញ់មួយគ្រាប់ទៅលើជនរងគ្រោះចំគ្រាប់បណ្តាលឲ្យស្លាប់ភ្លាមៗ។ អ្នកទាំង២នាក់ ជាយោធាវរ:១រៀបរយ ឈរជើងនៅចំណុចកើតហេតុខាងលើ។

ក្នុងនោះដែរ បើយោងតាមការអះអាងរបស់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹងថា ករណីនេះគឺផ្តើមចេញពីទំនាស់ពាក្យសម្តី ដោយឃាតកដែលជាមេ បានខឹងសម្បារនឹងជនរងគ្រោះដែលមិនលើកទូរសព្ទ និងបានតមាត់ជាមួយនឹងខ្លួន លុះខណ:ដែលជនរងគ្រោះចេញបេសកម្ម ឃាតករដែលជាមេ ក៏ដកអាវុធម៉ាក K59 បាញ់មកលើជនរងគ្រោះមួយគ្រាប់ ស្លាប់តែម្តង។

ចំណែកឃាតកដែលជាជនដៃដល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

មតិយោបល់