ព័ត៌មានជាតិ

មន្ដ្រី​ជំនាញ​ ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ នៅ​តាម​ទីផ្សារ​ទំនើប ​ក្នុង​ក្រុងព្រះសីហនុ

​ព្រះសីហនុៈ ​គុណភាពសុវត្ថិភាព​ចំណីអាហារ គឺជា​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ​និង​សង្គមជាតិ ដែល​តម្រូវ​ឲ្យ​មន្ត្រី​ជំនាញ ​ជាពិសេស​ មន្ត្រី​កាំកុងត្រូល​ និង​ស្ថាប័ន​ពាក់ព័ន្ធ ​ចូលរួម​សហការ​ត្រួត​ពិនិត្យ និង ទប់ស្កាត់​មិន​ឲ្យ​មានការ​នាំចូល​ ឬ​តាំង​លក់ទំនិញ​ខូចគុណភាព​ឡើយ។

មន្ដ្រី​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ​កន្លងមក​មន្ត្រី​កាំកុងត្រូល​បាន​បន្ដ​ណែនាំ ​ជូនដំណឹង និង ហាមឃាត់​អាជីវករ មិន​ឲ្យ​ដាក់​តាំង​លក់​ចែកចាយ​នូវ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ទេ ​ប្រសិនបើ​រក​ឃើញ​មាន​ទំនិញ​ផុត​អាយុកាល​ប្រើប្រាស់ ​ខូចគុណភាព​នោះ មន្ដ្រី​លោក​នឹងធ្វើ​ការ​រឹបអូស​យក​ទៅ​កម្ទេចចោល។

លោក គឹម វិ​ដាល មន្ដ្រី​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ដូច្នេះ ​នៅក្នុង​កម្មវិធី​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​តាម​ផ្សារ​ទំនើប​នានា​ក្នុង​ក្រុងព្រះសីហនុ ​កាលពី​​ថ្ងៃទី​១ ខែ វិច្ឆិកា ​ឆ្នាំ ​២០១៦ម្សិល​មិ​ញនេះ។

លោក​ បាន​បន្ដថា ការចុះ​ត្រួតពិនិត្យ​ទំនិញ​ទាំងឡាយ នៅលើ​ទីផ្សារ​នេះ ជាពិសេស ​គ្រឿង​ហូបចុក ត្រូវ​បាន​ធ្វើឡើង​ជាប្រចាំ ដើម្បី​រក្សា​ការពារ​សុវត្ថិភាព ​គុណភាព​ចំណីអាហារ សម្រាប់​សុខភាព​ប្រជាពលរដ្ឋ ហើយ​បាន​បន្ដ​ក្រើនរំឭក ​និង​ពន្យល់​អាជីវករ​ឲ្យ​ចេះ​ត្រួតពិនិត្យ​ទំនិញ​ឲ្យ​បាន​ត្រឹមត្រូវ ។

មន្ដ្រី​កាំកុងត្រូល បាន​បញ្ជាក់ថា ​សម្រាប់​ការ​ចុះពិនិត្យ​តាម​ទីផ្សារខាង​លើ​នេះ មិនបានរកឃើញ និង ដកហូត​នូវ​ទំនិញ​ផុត​អាយុកាល​ប្រើប្រាស់ គ្មាន​ស្លាក​សញ្ញា ​ឬ ខូចគុណភាព​នោះទេ​ នេះ​ដោយសារតែ​អាជីវករ និង ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ច្រើន​ហើយពី​សុវត្ថិភាព​គុណភាព​ចំណីអាហារ​ បន្ទាប់ពី​មានការ​ចុះ​ពន្យល់​ណែនាំ​ពី​មន្ត្រី​កាំកុងត្រូល​ជា​បន្ត​បន្ទាប់មក៕

ត្រួតពិនិត្យទំនិញខូចគុណភាពត្រួតពិនិត្យទំនិញខូចគុណភាពត្រួតពិនិត្យទំនិញខូចគុណភាពត្រួតពិនិត្យទំនិញខូចគុណភាពត្រួតពិនិត្យទំនិញខូចគុណភាពត្រួតពិនិត្យទំនិញខូចគុណភាពត្រួតពិនិត្យទំនិញខូចគុណភាពត្រួតពិនិត្យទំនិញខូចគុណភាព

មតិយោបល់