ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា៥ដួង ទៅច្រៀងនៅកូរ៉េអមដំណើរលោកហ៊ុន ម៉ាណែត

នៅយប់ម៉ោង៨ ថ្ងៃទី៣ វិច្ឆិកានេះតារាល្បីៗ៥ដួងរួមមាន អ្នកនាងចន ច័ន្ទលក្ខិណា លោកសុគន្ធ ថេរ៉ាយុ កញ្ញាឌួង ហ្សូរីដា កញ្ញាដួង ហ្សូរីម៉ា និងកញ្ញាគង់ ចាន់រដ្ឋា នឹងចាកចេញទៅច្រៀងនៅក្នុងប្រទេសកូរ៉េរួមគ្នាដើម្បីអមដំណើរលោកហ៊ុន ម៉ាណែត ដែលធ្វើទស្សនកិច្ចរយ:ពេលខ្លីនៅក្នុងប្រទេសនោះ។ តារាទាំង៥ដួងនឹងបំពេញភារកិច្ចច្រៀងរាំនៅក្នុងប្រទេសកូរ៉េ រយ:ពេល៤ថ្ងៃដោយត្រូវត្រលប់មកវិញនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខនេះ។

លោកសុគន្ធ ថេរ៉ាយុ បានអះអាងថាតារាទាំង៥បូករួមទាំងលោកផង នឹងត្រូវទៅច្រៀង និងសម្ដែងសកម្មភាពសិល្ប:រួមគ្នានៅក្នុងប្រទេសកូរ៉េ។

យ៉ាងណាមិញ លោកថាមិនទាន់ដឹងថាពួកលោកនឹងត្រូវបំពេញកិច្ចការអ្វីខ្លះនៅក្នុងរយ:ពេលស្នាក់នៅនៅក្នុងប្រទេសកូរ៉េនោះទេ ដោយសារតែដំណើរចេញច្រៀងនោះគឺជាគម្រោងអមដំណើរលោកហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េ ហើយលោកក៏ត្រូវបានគេអញ្ជើញដោយមិនបានដឹងច្បាស់ថាគម្រោងចេញច្រៀងរបស់ខ្លួនថាតើគេឲ្យធ្វើអ្វីខ្លះ។

លោកថាតារាទាំង៥ដែលរួមមានអ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញាឌួង ហ្សូរីដា កញ្ញាឌួង ហ្សូរីម៉ា និងកញ្ញា គង់ ចាន់រដ្ឋា មិនមានប្រជុំគ្នាត្រៀមទុកនូវការសម្ដែងពិសេសណាមួយនោះទេ ដោយសារតែលោកគឺអត់ដឹងត្រូវធ្វើអី្វខ្លះ ហើយប្រហែលទាល់តែទៅដល់ប្រទេសកូរ៉េទើបមានការជជែកគ្នា។ លោកថាការចេញដំណើររបស់តារាទាំងអស់គឺនៅវេលាម៉ោង៨យប់ថ្ងៃនេះ ហើយដំណើរត្រលប់មកគឺនៅថ្ងៃទី៧ វិច្ឆិកា ដោយការសម្ដែងរបៀបមិច ហើយប៉ុន្មានShow លោកនៅមិនទាន់ដឹងទាំងអស់៕
khmer-star-1

khmer-star-2

khmer-star-3

khmer-star-4

khmer-star-5

khmer-star-6

មតិយោបល់