ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌីជេកណ្ដុរបង្កការភ្ញាក់ផ្អើលរឿងបង្ហោះរូប ស្រីអាក្រាត

កាលពីយប់ថ្ងៃទី២ វិច្ឆិកា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញក្នុងបណ្ដាញហ្វេសប៑ុក ក្នុងពេលដែល Account ផ្លូវការរបស់លោកជុំ ផានិត ហៅឌីជេកណ្ដុរ មានបង្ហោះរូបអាក្រាតកាយរបស់នារីស្រស់ស្អាតម្នាក់ អមដោយសំណេរឆ្លងឆ្លើយស្នេហារវាងលោក និងនារីនោះក្នុងឆាតផ្ទាល់ខ្លួន បណ្ដាលឲ្យផ្ទុះភ្លើងកំហឹងពីអ្នកលេងហ្វេសប៊ុក។

អ្នកឃើញការបង្ហោះនោះនាំគ្នាជេរប្រទិចតារាសម្ដែង និងជាអ្នកចម្រៀងរូបនេះយ៉ាងចាស់ដៃ មុនពេលរូបអាក្រាតត្រូវបានលុបចេញ ដោយចោទថាលោកជាមនុស្សថោកទាបដែលយករូបអាក្រាតដែលនារីជាកំណាន់ចិត្តលះបង់ថតរូបអាក្រាតឲ្យមើលព្រោះតែការស្រឡាញ់ យកមកបង្ហោះចែកចាយបង្ខូចកិត្តិយសរបស់នាង។ លោកឌីជេ កណ្ដុរ បានអះអាងថាមានគេលួចចូលAccount របស់លោក ហើយលោកក៏នឹងប្រកាសប្ដឹងបុគ្គលនោះផងដែរ ដោយអះអាងថាបានស្គាល់ អត្តសញ្ញាណបុគ្គលនោះហើយ។

ក្នុងបទសម្ភាសទាំងយប់ជាមួយ Post News លោកអះអាងថាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានមិត្តភ័ក្រ្ត និងសាច់ញាតិខលមកសួរថាហេតុអ្វីបានជាលោកបង្ហោះរូបស្រាតរបស់នារីនោះ អមដោយសំណេរសាសងគ្នា ដែលមិនខុសពីសង្សារប្រុសចង់ធ្វើបាបសង្សារស្រីជាសាធារណ:។

លោកថាក្រោយបញ្ចប់ពិធីសម្ពោធរឿង«ចេនឡា២»នៅផ្សារទំនើបទួលគោក លោកមិនបានអនឡាញ និងលេងហ្វេសប៊ុកនោះទេ ដោយសារតែជាប់ផឹកស៊ី។ លោកភ្ញាក់ផ្អើល និងញ័រសាច់យ៉ាងខ្លាំងនៅពេល Account ផ្លូវការរបស់ខ្លូន ស្រាប់តែមានរូបថតអាក្រាតរបស់នាងដែលទាក់ទង លោកជាលក្ខណ:ឯកជន ដែលនាំឲ្យមានប្រតិកម្មពីគ្រប់មជ្ឈដ្ឋានដែលឃើញការបង្ហោះនោះ។

លោកថាប្រមាណជា២បីថ្ងៃមុន លោកបានប្រគល់ទូរស័ព្ទដែលប្រើរាល់ថ្ងៃឲ្យមនុស្សម្នាក់ខ្ចី ហើយមិនបាន Log Out គណនីហ្វេសប៊ុករបស់ខ្លួននោះទេ ដោយសារតែការទុកចិត្ត។ យ៉ាងណាក៏ដោយ បុគ្គលនោះបានប្រកែកថាខ្លួនមិនបានដឹងរឿងបង្ហោះរូបអសោចនោះទេ ដោយគេនិយាយថាមុនពេលមានរឿងកើតឡើងគឺមានមនុស្ស២បីនាក់បានខ្ចីទូរស័ព្ទនោះកាន់។ លោកថាខ្លួនដឹងពីមុខសញ្ញាអ្នកបង្ហោះ និងចូលលេងក្នុង Account របស់លោកហើយ ដោយលោកប្រកាសប្ដឹងឲ្យបានដាច់ខាតបើគេមិនព្រមធ្វើការសុំទោសជាសាធារណ:។ លោកថាជាលើកទី១ ដែលលោកទុកចិត្តហើយឲ្យទូរស័ព្ទគេខ្ចីរហូតមានរឿងបង្ហោះរូបស្រាតនារីដែលពាក់ព័ន្ធលោក ធ្វើឲ្យគេផ្អើលពេញហ្វេសប៊ុកមុនពេលលុបចេញ។

ឌីជេកណ្ដុរទទូចឲ្យអ្នកជេរប្រទិចមានការយោគយល់ និងថារូបលោកមិនដល់ថ្នាក់ ឆ្កួតយករឿងអាស្រូវរបស់ខ្លួនឯង ទៅបង្ហោះដូចមនុស្សថោកទាបបែបហ្នឹងនោះឡើយ។ លោកថាអ្នកដែលបង្ហោះបង្ខូចឈ្មោះលោក នឹងត្រូវប្រឈមផ្លូវច្បាប់ បើគេមិនព្រមសុំទោសដើម្បីបញ្ចប់ការយល់ច្រទ្បំណាមួយចំពោះលោកពីសំណាក់មហាជនតាមការទាមទារ៕
dj

dj-kondor-1

dj-kondor-2

dj-kondor-3

dj-kondor-4

មតិយោបល់