ព័ត៌មានសិល្បៈ និងកម្សាន្ត

សុះ ម៉ាច៖ មាន​អ្នកសិល្បៈខ្លះយកប្តីគេ តែមិនមែនទាំង​អស់

បន្ទាប់ពីមានការ Troll លើបណ្តាញសង្គមហ្វេសប៊ុកថា ពួកមីយកប្តីគេភាគច្រើនមានមុខរបរជាអ្នកចម្រៀង100% នោះ ក៏មានបុរស​ម្នាក់បានចេញប្រតិកម្ម ហើយលោក សុះ ម៉ាច ប្រធានសមាគមសិល្បករកម្ពុជា ក៏បានទទួលស្គាល់ផងដែរថា «មាន​អ្នកសិល្បៈខ្លះយកប្តីគេ តែមិនមែនទាំង​អស់» ។​

ថ្លែង​ប្រាប់គេហទំព័រ Post News Media តាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ លោក សុះ ម៉ាច បាន​ឲ្យដឹងថា នេះគឺជាការនិយាយពាក្យមុសា ដែល​មិនគិតពីផលប៉ះពាល់ដល់សិល្បករ សិល្បការិនី ហើយវាមានអ្នកខ្លះក្នុងសង្គមវា​ចឹងមែន ហើយអ្នកក្នុងសិល្បៈវា​មិនល្អទាំងអស់នោះទេ ។​
លោក សុះ ម៉ាច បានបន្តថា កាលដែលផេក Troll នោះ មកវាយប៉ាត ទាំង​អស់នោះ វា​មិនត្រូវនោះទេ តែ​វា​មានសម្រាប់បុគ្គលមួយចំនួន ។

ក្នុងនោះដែរ ប្រធានសមាគម សិល្បករ​កម្ពុជា ថា​«ខ្ញុំមិនមែនថា មិនទទួលស្គាល់រឿងនេះ វាមិនកើតមែននោះទេ ដោយយើងសង្កេតឃើញមានដោយចំនួន តែ​បើផេកនោះ និយាយអ៊ីចឹងវា​ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ អ្នកសិល្បៈដទៃ »

ទោះបីជាយ៉ាងណា លោក សុះ ម៉ាច នឹង​ប្រើពេល​ស្រាវជ្រាវ រួចប្រជុំក្រុមប្រឹក្សាសិល្បៈ ដើម្បីឲ្យផេកនោះ ធ្វើការសូមទោសជា​សាធារណៈ បន្ទាប់ពីប្រមាថ កាតទាន​អ្នកសិល្បៈនោះ ៕​
sos-march
ទស្សនា​វីដេអូ ដែលបុរសម្នាក់ ប្រតិកម្មចំពោះផេក Troll ៖
https://www.youtube.com/watch?v=ehxQBoRQOIw&feature=share&app=desktop

មតិយោបល់