ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខ ដែលបានចូលរួមក្នងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ធ្វើនៅខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ភាគច្រើនពួកគាត់បានលើកឡើងនូវសំណូមចង់ឲ្យអភិបាលរាជធានីក៏ដូចជាអាជ្ញាធរខណ្ឌជួយដោះស្រាយ កសាងប្រព័ន្ធផ្លូវ និងលូ ជូនពួកគាត់ ដែលកំពុងជួបការលំការលំបាក។
ប្រជាពករដ្ឋដែលបានចូលរួនៅក្នុងកម្មវិធីនោះ មានចំនួនប្រមាណជា៣០០នាក់ ប៉ុន្តែអ្នកដែលក្លាហានហ៊ានឡើងបញ្ចេញមតិរិះគន់ និងសំណូមពរនៅក្នុងកម្មវិធីនោះមានចំនួន១៤នាក់ ដែលក្នុងចំណោមពួកគេទាំងនោះ ភាគច្រើនបានត្អូញត្អែរពីការលំបាកផ្លូវដើរ និងខ្វះប្រព័ន្ធលូ និងបានទទូចសំណូមពរឲ្យអាជ្ញាធរជួយដោះស្រាយ កសាងប្រព័ន្ធផ្លូវនិងលូជូនដល់ពួកគាត់។
លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានមានប្រសាសន៍បកស្រាយថា ចាប់តាំងពីលោកឡើងមកធ្វើជាអភិបាលខណ្ឌ បានរយៈពេល៥ខែគិតមកដល់ថ្ងៃនេះ គឺបានខិតខំកសាងផ្លូវ និងប្រព័ន្ធលូបានជាច្រើនដែរ ដោយយកគម្រោងថវិការបស់ខណ្ឌសម្រាប់ឆ្នាំ២០១៦ យកមកកសាងប្រព័ន្ធផ្លូវណា ដែលទ្រុឌទ្រោមខ្លាំងជាងគេ ជាអាទិភាព ដូច្នេះការកសាងប្រព័ន្ធផ្លូវផ្សេងទៀត នឹងចាប់ផ្តើមរៀបចំកសាង ជាបន្តបន្ទាប់ទៅតាមគម្រោង ដែលបានត្រៀមទុក ដោយលោកបានលើកឡើងថា តាមរបាយការណ៍របស់សាលារាជធានី មានតែសាលាខណ្ឌសែនសុខទេ ដែលបានចំណាយប្រាក់មកអភិវឌ្ឍប្រព័ន្ធផ្លូវ និងលូច្រើនជាងគេ ក្នុងចំណោមខណ្ឌទាំង១២។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ដែលបានអញ្ជើញគណៈអធិបតីក្នុងពិធីនេះបានឡើងមានប្រសាន៍ថា រាល់សំណើរបស់ប្រជាពលរដ្ឋដែលបានលើកឡើងលោកនឹងយកទៅពិភាក្សារាយការណ៍ជូនទៅថ្នាក់លើបន្តទៀត។
ទោះបីយ៉ាងណា មន្ត្រីថ្នាក់ដឹកនាំរបស់សាលារាជធានី និងអភិបាលខណ្ឌសែនសុខ បានសន្យាថា នឹងចាត់ចែងចំពោះស្ថានភាពផ្លូវណាដែលកំពុងទ្រុឌទ្រោមខ្លាំងជាងគេ ត្រូវកសាងមុន ឯផ្លូវផ្សេងៗទៀតនឹងកសាងជូនជាបន្តផ្លូវជូនជាបន្តបន្ទាប់ បើទោះបីប្រជាជនមិនសំណូមពរក៏អាជ្ញាធរនៅតែកសាងផ្លូវទាំងជូនប្រជាជនដូចសព្វដងដែរ៕
មតិយោបល់