ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់ និងរបួសជាង២៨នាក់ ក្នុងគ្រោះថ្នាក់រថភ្លើងបុកគ្នានៅប៉ាគីស្ថាន

ប៉ាគីស្ថាន: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅព្រឹកថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣នាក់ បានស្លាប់ និង ២៥ នាក់ទៀតរងរបួស ដោយសារថភ្លើងដឹកអ្នកដំណើរពីខ្សែ បានបុកគ្នានៅភាគខាងត្បូងក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមទូរទស្សន៍ Urdu Channel ARY News បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលរថភ្លើង ដឹកអ្នកដំណើរ Farid Express បុកគ្នាជាមួយរថភ្លើងដឹកអ្នកដំណើរផ្សេងទៀត ឈ្មោះ Zakaria Express នៅជិតទីក្រុងកាដាហ្វី តំបន់ការ៉ាជី។

ប៉ូលិស និងក្រុមសង្គ្រោះ បានប្រញាប់ប្រញាល់ទៅតំបន់កើតហេតុ ដើម្បីស្វែងរកសាកសព និងអ្នករងរបួស ទៅកាន់មន្ទីរពេទ្យ Jinnah ដែលនៅក្បែនោះ៕

រថភ្លើងបុកគ្នា

មតិយោបល់