បើទោះបីជាប្រកាសក្តែងៗទៅកាន់សាធារណៈជនឲ្យដឹងថាខ្លួនបានលាចាកពីសិល្បៈ ប៉ុន្តែថ្មីនេះតារាសិចស៊ី បេនីយ៉ាំង បានធ្វើឲ្យ ទស្សនិកជនចាប់អារម្មណ៍ជាថ្មី ក្រោយផ្ទុះកំហឹងជាមួយស្ត្រីម្នាក់ ថាមួយតួខ្លួននាងសុទ្ធតែគីមី គ្មានអ្វីធម្មជាតិនោះទេ។
នេះជាវត្តមានថ្មីរបស់ បេនីយ៉ាំង ក្រោយលាចាកពីពិភពសិល្បៈ បន្ទាប់ពីស្ត្រីម្នាក់ បានធ្វើការ Comments ទៅកាន់នាង ដោយលើកឡើងថា «ស្អីក៏គីមីដែរគ្មានអ្វីធម្មជាតិនោះទេ» ។
ពាក្យនេះបានធ្វើឲ្យអារម្មណ៍តារាសិចស៊ីរូបនេះ ឈួលដល់ចុងច្រមុះ ដោយតបវិញភ្លាមទៅកាន់ ស្រីស្រស់ ដែលមានស្បែកសខ្ចី មិនទាន់បានឆ្លុះកញ្ចក់ ថាខ្លួនមានជាតិគីមី ឬមិនគីមីនោះ។
បេនីយ៉ាំង បានឲ្យដឹងថា ដឹងច្បាស់ម្លេះនាង!?នាងឯងក្នុងខ្លួនយើងមែន?ឫធ្លាប់នៅជិតយើង?បើចាំច្បាស់យើងមិនដែរស្គាល់នាងឯងទេ សូម្បីស្រមោលខ្មោចនាងក៏មិនដែរធ្លាប់បៀតហើយនឹងឃើញដែរ.. ។
តារាសម្តែងដែលគេស្គាល់តាមរយៈការបញ្ចេញដើមទ្រូង និងគល់ភ្លៅ បានបន្តទៀតថា បើទំនេរណាស់រកអ្វីធ្វើមានប្រយោជន៍ជាងនេះទៅណា កុំមកប៉ះពាល់ជាមួយយើង ព្រោះយើងអត់ដែររមាស់អីជាមួយនាងទេ..ប្រយ័ត្នយើងហែកនាងស៊ីស្រួលណាស់អោយតែអ្នកណាដែរបៀតបៀនប៉ះឈ្មោះខ្ញុំពេលនេះតទៅគឺមិនទុកទៀតទេព្រោះប្រាប់ហើយថាលាចាកពីសិល្បះហើយចឹងទៅមិននៅក្នុងចំណាប់អារម្មណ៏អស់អ្នកនាងដែរភ្លៀវចឹងៗអីទៀត ដែរ ក្ដៅណាស់ហើយមើលវាថាឯងគីមី មើលវាហរ ឡើងហៃ ស្អាត ហៃធម្មជាតិ សន្លប់ណាស់ សន្លប់អត់ងើបវិញទេណា ៕
មតិយោបល់