កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៧ តារាស្រីនាង ផេត ដែលមានឈ្មោះពិតបប្រាកដថា ណាប៉ាផា តាន់ត្រាគូន ត្រូវជាភរិយាលោក បេន រ៉េតស៊ីង ធ្លាប់ចាប់ខ្លួនពីករណីលក់ថ្នាំញៀននៅក្នុងហាងម៉ូតូធំ ម៉ាក BMW ហើយរហូតមកដល់ពេលនេះ មន្ដ្រីប៉ូលិសបានរកឃើញថា តារាស្រីខាងលើបានឃុបឃិតជាមួយស្វាមីខ្លួនផ្ញើប្រាក់ ៣០ លានបាត ទៅឲ្យបុរសម្នាក់ជាជនជាតិឡាវ ហើយជាស្ដេចគ្រឿងញៀននៅក្នុងប្រទេសឡាវផងដែរ ។
ដោយយោងតាមសារព័ត៌មាន khaosod ចេញផ្សាយនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៧ បានចេញផ្សាយថា មន្ដ្រីប៉ូលិសកំពុងស៊ើបសួរពីសាច់ប្រាក់ដែលបានបាត់ពីក្នុងបញ្ជីរគណនីធនាគារបស់តារាស្រីនាង ផេត ដែលសង្ស័យថាបានផ្ញើសាច់ប្រាក់ចំនួន ៣០ លានបាត ទៅឲ្យបុរសជនជាតិឡាវជាស្ដេចជួញដូរគ្រឿងញឿន ។ យ៉ាងណាមិញ មន្ដ្រីប៉ូលិសបានពោលថា ” តារាស្រី ផេត នៅមិនទាន់ជាប់ពាក្យបណ្ដឹងខ្លួននៅឡើយទេ ព្រោះត្រូវរងចាំការសាកសួរជាមុនសិន ថាតើតារាស្រីម្នាកនេះអាចផ្ដល់ភស្ដុតាងបានច្រើន ឬតិចកម្រិតណា ” ។
ប៉ូលិសបានបញ្ជាក់ផងដែរថា ” មានភស្ដុងតាងនោះហើយ ក៏ត្រូវសម្រេចថាអាចសមហេតុផលដែលឬទេ ហើយពីក្រោយខ្នងមានរឿងនោះទៀតសោត ភស្ដុងតាងដែលប៉ូលិសរកឃើញនោះច្បាស់លាស់ឬក៏អត់ យើងត្រូវរកឲ្យឃើញថា មានអ្នកឃុបឃិតរួមគំនិតទៀតដែលឬទេ ព្រោះថានៅមានជនសង្ស័យដូចជា ម្ដាយរបស់អ្នកទាំងពីរជាដើម ” ។
សូមជម្រាបបន្ថែមថា ខណៈនេះតារាស្រីនាង ផេត កំពុងត្រូវចាប់ឃុំខ្លួនក្នុងប៉ុស្ដិ៍ប៉ូលិស ដើម្បីសាកសួរចម្លើយផ្ទាល់មាត់ ហើយអង្គហេតុនឹងទៅជាយ៉ាងណានោះ នៅមិនមានការប្រកាសណាមួយពីមន្ដ្រីប៉ូលិសនៅឡើយទេ គឺកំពុងស្ថិតក្នុងស្ថានការណ៍រងចាំការកាត់ទោស ។
មតិយោបល់